វ៉ាស៊ីនតោន៖ សេតវិមានបានថ្លែងថា សហរដ្ឋអាមេរិកនឹងដាក់បន្ទុកលើរុស្ស៊ីឱ្យទទួលខុសត្រូវចំពោះឧក្រិដ្ឋកម្មសង្គ្រាមរបស់ខ្លួន ប៉ុន្មានម៉ោងបន្ទាប់ពីរុស្ស៊ីបានវាយប្រហារទីក្រុងនានារបស់អ៊ុយក្រែន ដោយយន្តហោះដ្រូនអត្តឃាត អំឡុងពេលព្រឹកព្រលឹម ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៤នាក់នៅក្នុងអគារលំនៅដ្ឋានមួយកន្លែងក្នុងទីក្រុងកៀវ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន CNA នៅថ្ងៃទី១៨ តុលា ២០២២។

លេខាធិការសារព័ត៌មានរបស់ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន គឺលោកស្រី Karine Jean-Pierre បានប្រាប់អ្នកយកព័ត៌មានថា សេតវិមានថ្កោលទោសយ៉ាងខ្លាំងចំពោះការវាយប្រហារដោយមីស៊ីលរបស់រុស្ស៊ីនៅថ្ងៃនេះ និងថា ការវាយប្រហារនៅតែបន្តបង្ហាញពីភាពឃោរឃៅរបស់លោក ពូទីន (ប្រធានាធិបតីរុស្ស៊ី)។

យ៉ាងណាមិញ កញ្ចប់ជំនួយយោធាថ្មីទំហំ ៧២៥លានដុល្លារ ដែលបានប្រកាសផ្តល់ឱ្យអ៊ុយក្រែនកាលពីថ្ងៃសុក្រសប្តាហ៍មុន លោកស្រី Karine Jean-Pierre បានបញ្ជាក់យ៉ាងដូច្នេះថា យើងនឹងបន្តឈរជាមួយប្រជាជនអ៊ុយក្រែនឱ្យបានយូរតាមដែលខ្លួនត្រូវការ… យើងនឹងបន្តដាក់បន្ទុកលើរុស្ស៊ី ដោយទុកឱ្យពួកគេទទួលខុសត្រូវចំពោះឧក្រិដ្ឋកម្មសង្គ្រាមរបស់ខ្លួន៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ