ប៉េកាំង៖ ប្រទេសចិនបានសម្តែងការប្រឆាំងយ៉ាងម៉ឺងម៉ាត់ចំពោះការយល់ព្រមរបស់សហរដ្ឋអាមេរិកលើកិច្ចព្រមព្រៀងសព្វាវុធជាមួយតៃវ៉ាន់ដែលមានតម្លៃ 95 លានដុល្លារ ហើយបានសន្យាថានឹងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ និងខ្លាំងក្លាដើម្បីការពារអធិបតេយ្យភាព និងផលប្រយោជន៍សន្តិសុខរបស់ខ្លួន។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន CGTN នៅថ្ងៃទី០៧ មេសា ២០២២។
អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Zhao Lijian បាននិយាយកាលពីថ្ងៃពុធថា ការលក់សព្វាវុធបានរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើអធិបតេយ្យភាព សន្តិសុខ និងផលប្រយោជន៍អភិវឌ្ឍន៍របស់ចិន ធ្វើឱ្យប៉ះពាល់ទំនាក់ទំនង ចិន-អាមេរិក និងបង្កគ្រោះថ្នាក់ដល់សន្តិភាព និងស្ថិរភាពនៅច្រកសមុទ្រតៃវ៉ាន់។
លោកបានជំរុញឲ្យអាមេរិកគោរពតាមគោលការណ៍ចិនតែមួយ និងគោលការណ៍បីចិន-អាមេរិក។ សេចក្តីថ្លែងការណ៍រួម និងបញ្ឈប់ការលក់អាវុធ និងអន្តរកម្មយោធាជាមួយតៃវ៉ាន់។
ដោយឡែក លោក Ma Xiaoguang អ្នកនាំពាក្យការិយាល័យកិច្ចការកោះតៃវ៉ាន់នៃក្រុមប្រឹក្សារដ្ឋកាលពីថ្ងៃពុធបានជំរុញឱ្យសហរដ្ឋអាមេរិកកែតម្រូវជាបន្ទាន់នូវទង្វើខុសរបស់ខ្លួន ហើយឈប់បង្កបញ្ហាទាក់ទងនឹងកោះតៃវ៉ាន់។
យ៉ាងណាមិញ លោក Ma ក៏បានថ្កោលទោសអាជ្ញាធរនៃគណបក្សវឌ្ឍនភាពប្រជាធិបតេយ្យរបស់តៃវ៉ាន់ចំពោះការឃុបឃិតជាមួយកម្លាំងខាងក្រៅដើម្បីស្វែងរក "ឯករាជ្យ" និងផលប្រយោជន៍ផ្ទាល់ខ្លួនខាងនយោបាយ។RT