ប៉េកាំង៖ ប្រទេសចិននៅថ្ងៃព្រហស្បតិ៍នេះ បានថ្កោលទោសចំពោះទង្វើរបស់មេដឹកនាំជប៉ុនក្នុងការបញ្ជូនតង្វាយធ្វើពិធីមួយទៅកាន់ទីសក្ការបូជាយ៉ាស៊ូគូនី ដែលកន្លែងរំលឹកដល់ សម័យកាលសង្គ្រាមរវាងចិននិងប្រទេសជប៉ុន ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន CGTN នៅថ្ងៃទី២១ មេសា ២០២២។

នាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida បានបញ្ជូនតង្វាយ masakaki ទៅកាន់ទីសក្ការៈបូជា Yasukuni នៅព្រឹកមិញ ក្នុងឱកាសនៃពិធីបុណ្យនិទាឃរដូវរបស់ទីសក្ការៈ។

អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានថា «ទង្វើរបស់ប្រទេសជប៉ុននាពេលនេះ បានបង្ហាញអាកប្បកិរិយាខុសឆ្គង មកលើប្រទេសចិន ហើយវាបានរំលឹកនូវសេចក្តីឈឺចាប់មកដល់ប្រទេសចិនផងដែរ ។ លោកបន្ថែមថា “ប្រទេសចិនប្រឆាំងដាច់ខាត និងថ្កោលទោសយ៉ាងម៉ឺងម៉ាត់ចំពោះទង្វើមួយនេះ។

ក្រៅពីប្រទេសចិន កូរ៉េខាងត្បូងឯណោះវិញ ក៏បានសម្តែងការខកចិត្ត និងសោកស្តាយចំពោះទង្វើរបស់ នាយករដ្ឋមន្ត្រីជប៉ុន ដោយជំរុញឱ្យមេដឹកនាំជប៉ុនប្រឈមមុខនឹងអតីតកាលនៃប្រវត្តិសាស្ត្រ ដែលជប៉ុនធ្លាប់បានជាន់ឈ្លីប្រទេសរបស់ខ្លួន៕RT

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ