សេអ៊ូល៖ យោធាកូរ៉េខាងត្បូង បានឱ្យដឹងថាកូរ៉េខាងជើងបានបាញ់កាំភ្លើងធំរាប់រយគ្រាប់ ចូលសមុទ្រនៃតំបន់ឆ្នេរភាគខាងកើត និងខាងលិចរបស់ខ្លួន ចំពេលភាពតានតឹងនៅលើតំបន់ឧបទ្វីបកូរ៉េឡើងកម្ដៅកាន់តែខ្លាំង។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី១៩ តុលា ២០២២។

នៅក្នុងសេចថ្លែងការណ៍មួយចេញផ្សាយនៅថ្ងៃពុធនេះ នាយសេនាធិការចម្រុះកងទ័ពកូរ៉េខាងត្បូង បានបញ្ជាក់ថាកូរ៉េខាងជើងបានបាញ់កាំភ្លើងធំប្រហែល ១០០គ្រាប់ ចូលក្នុងសមុទ្រនៃតំបន់ឆ្នេរភាគខាងកើត និង១៥០គ្រាប់ទៀត ចូលក្នុងសមុទ្រនៃតំបន់ឆ្នេរភាគខាងលិច នៅម៉ោងប្រមាណ ១០ព្រឹក កាលពីថ្ងៃអង្គារសប្ដាហ៍នេះ។

គួរបញ្ជាក់ថា ការបាញ់កាំភ្លើងធំរបស់កូរ៉េខាងជើង កើតមានឡើងបន្ទាប់ពីយោធាកូរ៉េខាងត្បូង ចាប់ផ្ដើមធ្វើសមយុទ្ធយោធាប្រចាំឆ្នាំរបស់ខ្លួន កាលពីថ្ងៃចន្ទ ដើមសប្ដាហ៍នេះ ដែលមានគោលបំណងពង្រឹងសមត្ថភាពឆ្លើយតបទៅនឹងការគំរាមកំហែងដោយមីស៊ីល និងអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង។ សមយុទ្ធយោធានេះគ្រោងនឹងបញ្ចប់នៅថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ៕RT

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ