បរទេស៖ ការប្រកួតនៅ Champions League វគ្គសន្សំពិន្ទុក្នុងពូល បានបញ្ចប់ទៅហើយកាលពីម្សិលមិញ ដោយយើងក៏រកបានឈ្មោះក្រុមទាំង ១៦ ឆ្ពោះទៅកាន់វគ្គបន្ទាប់ផងដែរ។

បើតាមរបាយការណ៍ Whoscored ក៏បានបញ្ចេញនូវបញ្ជីកីឡាករ ១១ រូបល្អបំផុតប្រចាំវគ្គចែកពូលនៅរដូវកាល ២០២០/២១ នេះដូចគ្នា ពោលគឺរាប់ពីដើមខែតុលា មកទល់ថ្ងៃទី ១០ ខែធ្នូម្សិលមិញ។

យ៉ាងណាមិញ UCL បានវាយតម្លៃតាមរយៈទម្រង់លេងរបស់កីឡាករនៅប្រកួតនីមួយៗ ហើយជាលទ្ធផលបង្ហាញដូចខាងក្រោម៖

អ្នកចាំទី: M.Neuer

ខ្សែការពារ: J.Cuadrado, C.Romero, N.Sule, A.Sandro

ខ្សែបម្រើប្រយុទ្ធ: L.Messi, B.Fernandes, J.Kimmich, Neymar

ខ្សែប្រយុទ្ធ: E.Haaland និង C.Ronaldo

គួរបញ្ជាក់ផងដែរថា UEFA Champions League នឹងធ្វើការចាប់ឆ្នោតវគ្គ១៦ចុងក្រោយ ដែលមានទីតាំងនៅប្រទេសស្វីស នៅថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ ២០២០ វេលាម៉ោង ១២ៈ០០  រំលងអាត្រា(ម៉ោងនៅកម្ពុជា)។

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ