Spurs ចែកគ្នាម្នាក់១ពិន្ទុ ជាមួយ Everton ក្រោយលទ្ធផលបានត្រឹមស្មើ ២-២ ខណៈ Kane ស៊ុត បាន២គ្រាប់
3 ឆ្នាំ មុន
អង់គ្លេស៖ នៅការប្រកួតក្នុងក្របខ័ណ្ឌ Premier League កាលពីព្រឹកមិញនេះ ជំនួប Everton-Spurs នៅឯកីឡដ្ឋាន Goodison Park គឺត្រូវបានបញ្ចប់ហើយ ជាលទ្ធផលបានត្រឹមស្មើ ២-២ ចែកគ្នាម្នាក់ ១ ពិន្ទុ។
យ៉ាងណាគ្រាប់បាល់បើកឆាកកើតឡើងនៅនាទី ២៧ ធ្វើបានដោយ Harry Kane មុនពេល Gylfi Sigurosson ស៊ុតប៉េណាល់ទីតាមស្មើ។ រហូតដល់តង់ទីពីរនាទី ៦២ Gylfi ធ្វើបានមួយគ្រាប់ទៀត តែ Kane ក៏តាមបានស្មើវិញនៅរំលង ៦ នាទីបន្ទាប់។
គួរបញ្ជាក់ថា គិតត្រឹមជុំទី ៣២ Tottenham ឈរនៅលេខ ៧ មាន ៥០ពិន្ទុ ហើយត្រូវការ ៥ពិន្ទុដើម្បីតាមស្មើក្រុម Top 4 រីឯ Everton នៅជុំទី ៣១ ឈរលេខ ៨មាន ៤៩ ពិន្ទុ៕