អន្តរជាតិ៖ រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken បាននិយាយនៅថ្ងៃអង្គារថាពួកតាលីបង់បានសន្យាជាថ្មីថានឹងអនុញ្ញាតឱ្យជនជាតិអាហ្វហ្គានីស្ថានចាកចេញដោយសេរីចំពេលមានការព្រួយបារម្ភអំពីការហោះហើរ។នេះបើយោងតាមសេចក្ដីរាយការណ៍ដោយសារព័ត៌មាន AFP នៅថ្ងៃទី០៧ កញ្ញា ២០២១៕

ក្រុមតាលីបង់បានប្រាប់សហរដ្ឋអាមេរិកថាពួកគេនឹងអនុញ្ញាតឱ្យមនុស្សដែលមានឯកសារធ្វើដំណើរចាកចេញដោយសេរី។ 

រដ្ឋមន្រ្តីក្រសួងការបរទេសអាមេរិកបាននិយាយថាពួកគេបានកំណត់អត្តសញ្ញាណជនជាតិអាមេរិកាំងមួយចំនួនតូចដែលចង់ចាកចេញពីទីក្រុង Mazar-i-Sharif របស់អាហ្វហ្គានីស្ថាន។ លោកបានបន្ថែមថា សហរដ្ឋអាមេរិកកំពុងធ្វើការដើម្បីធ្វើឱ្យប្រាកដថាជើងហោះហើរដំណើរដោយរលូន អាចចាកចេញពីអាហ្វហ្គានីស្ថានដោយសុវត្ថិភាព។

ដោយឡែក រដ្ឋមន្ត្រីការបរទេសកាតាបាននិយាយថាប្រទេសរបស់គាត់សង្ឃឹមថាអាកាសយានដ្ឋានកាប៊ុលនឹងដំណើរការសម្រាប់អ្នកដំណើរក្នុងរយៈពេលពីរបីថ្ងៃខាងមុខនេះប៉ុន្តែមិនទាន់មានកិច្ចព្រមព្រៀងស្តីពីវិធីដំណើរការនៅឡើយទេ។

គួរបញ្ជាក់ថា នៅក្នុងដំណើរទស្សនកិច្ចនេះ លោក Antony Blinken មិនមានគម្រោងជួបពិភាក្សាការងារជាមួយអ្នកតំណាងណាមួយរបស់ក្រុមតាលីបង់ប្រចាំទីក្រុងដូហាឡើយ ប៉ុន្តែមន្ត្រីរបស់លោកបាននិយាយថា ទីក្រុងវ៉ាស៊ីនតោនអាចនឹងបន្តសហការជាមួយក្រុមមួយនេះលើបញ្ហាមួយចំនួនតូច៕RT

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ