មូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន ថ្លែងថា ប្រទេសរបស់លោកនឹងត្រូវបង្ខំអោយធ្វើសកម្មភាព ប្រសិនបើ “ខ្សែបន្ទាត់ក្រហម” របស់ខ្លួននៅអ៊ុយក្រែន ត្រូវបានឆ្លងកាត់ដោយអង្គការណាតូ ដោយលោកចង់សំដៅដល់ការដាក់ពង្រាយកងទ័ព និងសព្វាវុធរបស់ណាតូទៅកាន់អ៊ុយក្រែន។ នេះបើយោងតាមការចុះផ្សារដោយទីភ្នាក់សារព័ត៌មាន Reuter នៅថ្ងៃទី ០១ ធ្នូ ២០២១៕

លោក ពូទីន បានថ្លែងទៅកាន់អ្នកចូលរួមវេទិកាវិនិយោគតាមអ៊ីនធើណិតថា ការពង្រីកទៅទិសខាងកើតរបស់អង្គការណាតូបានគំរាមកំហែងដល់ផលប្រយោជន៍សន្តិសុខស្នូលរបស់រុស្ស៊ី។ លោក បានសម្តែងការព្រួយបារម្ភថា នៅទីបំផុតអង្គការណាតូអាចប្រើទឹកដីអ៊ុយក្រែន ដើម្បីដាក់ពង្រាយមីស៊ីលដែលអាចបាញ់ដល់ទីក្រុងមូស្គូ ក្នុងពេលតែប្រាំនាទី។ 

លោក ពូទីន បាននិយាយដូច្នេះថា ការលេចឡើងនៃការគំរាមកំហែងបែបនេះ តំណាងឱ្យ “បន្ទាត់ក្រហម”សម្រាប់ពួកយើង… ខ្ញុំសង្ឃឹមថា វានឹងមិនឈានដល់ចំណុចនេះនោះទេហើយសុភវិនិច្ឆ័យ និងការទទួលខុសត្រូវសម្រាប់ប្រទេសរបស់ពួកគេ និងសហគមន៍ពិភពលោក ។

ជាមួយគ្នានេះ លោកពូទីនបាននិយាយថា តើយើងគួរធ្វើអ្វី? យើងត្រូវតែអភិវឌ្ឍអ្វីមួយដែលស្រដៀងនឹងគោលដៅរបស់អ្នកដែលគំរាមកំហែងយើង។ ហើយយើងអាចធ្វើវាបានសូម្បីឥឡូវនេះ។ រុស្ស៊ីត្រូវបង្ខំចិត្តទប់ទល់នឹងការគំរាមកំហែងដែលកំពុងកើនឡើងដោយបង្កើតអាវុធលឿនជាងសំឡេងថ្មីៗ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ