ព្យុងយ៉ាង៖ ប្រទេសកូរ៉េ ខាងជើងបានចេញមុខបញ្ជាក់អំពីការធ្វើសមយុទ្ធយោធាបាញ់មីស៊ីលនុយក្លេអ៊ែរផ្ទួនៗគ្នានាពេលចុងក្រោយនេះថា គឺជាការឆ្លើយតប ទៅ នឹងសមយុទ្ធយោធារួមគ្នារបស់សហរដ្ឋអាមេរិកនិងកូរ៉េខាងត្បូង។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន KCNA នៅថ្ងៃ១០ តុលា ២០២២។
បើតាមទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងជើង យោធាទី ក្រុងព្យុងយ៉ាងបានធ្វើការសាកល្បងបាញ់មីស៊ីលផ្លោងដែលមានបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរក្នុងការបង្ហាញអត្ថិភាពរបស់ខ្លួននិងប្រាប់ច្បាស់ៗថាកូរ៉េខាងជើងមានសមត្ថភាពរារាំងសង្គ្រាមដែលពន្យុះដោយគូសត្រូវ។
ក្នុងរយៈពេលពីរសប្តាហ៍ប៉ុណ្ណោះ កូរ៉េខាងជើងបានធ្វើការបាញ់ មីស៊ីលបាលីស្ទីកដល់ទៅប្រាំពីរលើក ឆ្លើយតបទៅនឹងសកម្មភាព សមយុទ្ធយោធារបស់គូសត្រូវក្បែរខាង និងការជ្រៀតជ្រែកចូលរបស់ សហរដ្ឋអាមដេរិកតាមរយៈការបំពេញទស្សនៈកិច្ចបង្ហាញជំហរប្រឆាំងទីក្រុងព្យុងយ៉ាងនៅក្នុងតំបន់សនៃឧបទ្វីបកូរ៉េថ្មីៗនេះ។
កូរ៉េខាងជើងបានបង្ហាញជំហរតតាំងនិងគំរាមប្រាប់គូសត្រូវដែលមានកូរ៉េខាងត្បូង ជប៉ុន និងសហរដ្ឋអាមេរិក ឱ្យបញ្ឈប់ការធ្វើសមយុទ្ធ យោធារួមគ្នានៅសមុទ្រឧបទ្វីបកូរ៉េតទៅទៀត។ កូរ៉េខាងជើងមានកងកម្លាំងប្រដាប់អាវុធនុយក្លេអ៊ែរមានសមត្ថភាពប្រយុទ្ធតតាំងដោយប្រសិទ្ធភាពខ្ពស់ ត្រៀមជើងព្រួលរួចរាល់ ហើយ ក្នុងការវាយលុកបំផ្លាញគោលដៅឬទីតាំងណាមួយគ្រប់ពេលវេលាទាំងអស់។
ក្រៅពីនេះ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ថា ទីក្រុងព្យុងយ៉ាងគ្មានអ្វីត្រូវនិយាយឬគ្មានអ្វីត្រូវការទៀតទេ ទោះជាគូសត្រូវមកចង់បន្តកិច្ចសន្ទនានិងចរចាជាមួយព្យុងយ៉ាងក៏ដោយ។