អឺរ៉ុប៖ Paris Saint-Germain និង Chelsea បានកក់កៅអីឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ UEFA Champions League រដូវកាល ២០២០-២១ បើទោះបីជាក្រុមទាំងពីរបរាជ័យនៅក្នុងទឹកដីរបស់ខ្លួនដោយលទ្ធផល ០-១ ដូចគ្នានៅជើងទី២កាលពីយប់មិញ។

PSG បានទម្លាក់ក្រុមការពារជើងឯក Bayern Munich ដោយលទ្ធផលសរុបទាំងពីរជើង ៣-៣ ប៉ុន្ដែក្រុមបារាំងមួយនេះ អាចឈានទៅវគ្គបន្ទាប់ដោយសារបាល់ចំនេញក្រៅដី ដែលពួកគេរកបានដល់ទៅ៣គ្រាប់។

រីឯក្រុមតោខៀវ Chelsea វិញ ក៏បានឈានទៅវគ្គ៤ក្រុមចុងក្រោយដែរ ក្រោយសរុបលទ្ធផលទាំងពីរជើង ពួកគេឈ្នះ Porto ២-១។

គួរបញ្ជាក់ថា ក្រុមទាំងពីរនៅរង់ចាំ គូប្រកួតនៅវគ្គបន្ទាប់ដោយ PSG នឹងត្រូវប៉ះក្រុមដែលឈ្នះរវាង Manchester City និង Borussia Dortmund ខណៈ Chelsea នឹងត្រៀមប៉ះអ្នកឈ្នះរវាង Real Madrid និង Liverpool៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ