អង់គ្លេស៖ Everton បានយកឈ្នះ Arsenal ដោយលទ្ធផល ១-០ នៅ Premier League នៅយប់ថ្ងៃសុក្រនេះ ក្រោយពេលអ្នកចាំទីឆ្នើម Bernd Leno ព្យាយាមសង្គ្រោះបាល់មិនបានល្អ ធ្វើឱ្យបាល់ចូលទីខ្លួនឯង។

វាក៏ជាជ័យជម្នះសម្រាប់ Everton លើកដំបូងលើ Arsenal ផងដែរ ចាប់តាំងពី ខែមករា ឆ្នាំ១៩៩៦ មក បើគិតទៅរយៈពេល២៥ឆ្នាំហើយ។

យ៉ាងណាមិញ គ្រាប់បាល់បានកើតឡើងនៅនាទីទី៧៦ នៅពេលដែលខ្សែការពារ Granit Xhaka ព្យាយាមរារាំងមិនបានសម្រេច ធ្វើឱ្យ Richarlison មានឱកាសបញ្ជូនបាល់ពីស្លាបខាងស្ដាំចូលមុខទី។

គួរបញ្ជាក់ថា ខ្សែប្រយុទ្ធប្រេស៊ីលមានបំណងក្នុងការកាត់ចូលឱ្យមិត្តរួមក្រុម Dominic Calvert-Lewin ស៊ុតបញ្ចូលទី ប៉ុន្ដែបាល់បានបោលសំដៅទៅអ្នកចាំទី Leno ដែលព្យាយាមចាប់បាល់មិនបានល្អ ហើយបាល់ឆ្លងតាមប្រឡោះជើងរបស់គេចូលទីតែម្ដង៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ