ទីបំផុត រកឃើញក្រុមទាំង ៤ ដែលត្រូវតតាំងគ្នា នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ UCL ខណៈក្រុមមកពីអង់គ្លេសមាន២ក្រុម
អឺរ៉ុប៖ ទីបំផុត រកឃើញហើយឈ្មោះក្រុមទាំង ៤ ដែលត្រូវតតាំងគ្នា នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ UCL ហើយនេះជាលទ្ធផលកាលពីប្រកួតវគ្គ៨ក្រុមចុងក្រោយ៖
PSG បានយកឈ្នះតាមរយៈគ្រាប់បាល់ក្រៅដី ៣-៣ ទៅលើ Bayern Munich
Chelsea បានយកឈ្នះ ២-១ ទៅលើ Porto
Real Madrid បានយកឈ្នះ ៣-១ទៅលើ Liverpool
Man City បានយកឈ្នះ ទៅលើ ៤-២ Dortmund
ចំពោះការប្រកួតនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនេះដែរ នឹងពុំមានការចាប់ឆ្នោតអ្វីទៀតនោះទេ ព្រោះដោយសារគណៈកម្មការបាល់ទាត់អឺរ៉ុប UEFA បានធ្វើការចាប់ឆ្នោតទុកជាមុនរួចហើយ កំឡុងពាក់កណ្ដាលខែមិនាកន្លងទៅ។ ដូចបានកំណត់នោះគឺ PSG ត្រូវប៉ះ Man City ហើយ Chelsea ត្រូវប៉ះ Real Madrid។
សូមបញ្ជាក់ថា សម្រាប់កាលបរិច្ឆេទប្រកួតជើងទី១ នៃវគ្គពាក់កណ្ដាលផ្តាច់ព្រ័ត្រ នឹងធ្វើឡើងនៅថ្ងៃទី ២៧ មេសា ខណៈការប្រកួតជើងទី ២ រំលងគ្នាមួយសប្ដាហ៍ពោលគឺនៅថ្ងៃទី ៤ ឧសភា។ ក្នុងចំណោមក្រុមទាំង៤ នឹងបន្តចម្រាញ់យក ២ ក្រុមចុងក្រោយ ឆ្ពោះទៅវគ្គផ្ដាច់ព្រ័ត្រ ហើយតទល់តែមួយជើងនៅឯកីឡដ្ឋាន Ataturk Olympic Stadium ក្នុងទីក្រុង Istanbul ប្រទេសទួរគី នៅថ្ងៃទី ២៩ ឧសភា៕