បរទេស៖ ក្រុមមាន់ខ្នាយមាស Tottenham Hotspur ដឹកនាំដោយអ្នកចាក់ការទូទៅ Jose Mourinho បានយកឈ្នះ Royal Antwerp ២-០ កាលពីយប់មិញ តាមរយៈគ្រាប់បាល់ជ័យជំនះនេះបានធ្វើអោយ Spurs កក់កៅអីឡើងទៅវគ្គ៣២ក្រុម Europa League។

Vinicius បានរកគ្រាប់បាល់បើកឆាកនាំមុខសម្រាប់ Spurs នៅនាទីទី៥៧ ក្រោយពេល Gareth Bale ស៊ុតហ្វ្រីឃីគបង្គោលទី។ Harry Kane ដែលប្ដូរចូលនៅក្នុងតង់ទី២ បានបង្កើតឱកាសឱ្យ Lo Celso រកបានគ្រាប់បាល់ទី២ នៅ១៩នាទីមុនការប្រកួតត្រូវបានបញ្ចប់។

ដោយឡែក ក្រុមកាំភ្លើងធំ Arsenal បានយកឈ្នះ Dundalk ៤-២ កាលពីយប់មិញនេះ តាមរយៈគ្រាប់នេះ ធ្វើអោយក្រុមកាំភ្លើងធំ បានឡើងទៅវគ្គចែកពូល៣២ក្រុម UEFA Europa League។

គួរបញ្ជាក់ផងដែរថា ក្រុមដែលបានកក់កៅអីនៅវគ្គ៣២ក្រុម Europa League មានដូចជា៖ Ajax, Club Brugge, Shakhtar Donetsk, Roma, Arsenal, Leverkusen, Rangers, PSV, Napoli, Leicester, Milan, Villarreal, Tottenham, Dinamo Zagreb, Hoffenheim, Manchester United, Krasnodar, Olympiacos, Salzburg,  Young Boys, Molde, Slavia Prague, Benfica, Granada, Real Sociedad, Braga, Lille, Maccabi Tel-Aviv, Antwerp, Wolfsberger, Red Star Belgrade, Dynamo Kiev៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ