អន្តរជាតិ៖ ការវាយប្រហារតាមអាកាសដឹកនាំដោយអាមេរិកបានសម្លាប់មនុស្សយ៉ាងតិច ២២.០០០ នាក់នៅក្នុងតំបន់មជ្ឈឹមបូព៌ានិងអាហ្វ្រិកក្នុងរយៈពេល ២០ ឆ្នាំចុងក្រោយនេះ។ នេះបើយោងតាមសេចក្ដីរាយការណ៍ដោយសារព័ត៌មាន RT នៅថ្ងៃទី០៨ កញ្ញា ២០២១៕

យ៉ាងហោចណាស់ជនស៊ីវិល ២២.០០០ នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមអាកាសដឹកនាំដោយអាមេរិកនៅមជ្ឈឹមបូព៌ានិងអាហ្រ្វិកក្នុងរយៈពេល ២០ ឆ្នាំចុងក្រោយនេះបើយោងតាមអ្នកតាមដានជម្លោះ Airwars ។

របាយការណ៍ខ្លះអះអាងផងដែរថា ចំនួនអ្នកស្លាប់អាចមានដល់ ៤៨.០០០ នាក់។ តួលេខនេះរួមមានជនស៊ីវិលដែលបានស្លាប់នៅអាហ្វហ្គានីស្ថាន អ៊ីរ៉ាក់ លីប៊ី ប៉ាគីស្ថាន សូម៉ាលី និងយេម៉ែន។ 

គួររម្លឹកថា ឆ្នាំ ២០០៣ គឺជាឆ្នាំដែលមានមនុស្សស្លាប់ច្រើនជាងគេបំផុតក្នុងកំណត់ត្រាដែលមានអ្នកស្លាប់ប្រមាណ ៥.៥២៩ នាក់ឬប្រហែល ១៥ នាក់ក្នុងមួយថ្ងៃ។RT

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ