Tottenham បញ្ចប់តំណែងលោក Mourinho មុនវគ្គផ្តាច់ព្រ័ត្រ Carabao Cup ៦ថ្ងៃ ក្រោយដឹកនាំបាន ១៧ខែ
3 ឆ្នាំ មុន
បរទេស៖ លោក Jose Mourinho ត្រូវបានក្លឹប Tottenham បញ្ចប់តំណែងពីគ្រូបង្វឹកជាផ្លូវការណ៏ហើយយោងគេហទំព័រ Metro របស់ អង់គ្លេសបានចុះផ្សាយនៅព្រឹកថ្ងៃច័ន្ទនេះ ។
មានន័យថាក្រុមដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៏បានបញ្ចប់តួនាទីគ្រូបង្វឹក សញ្ជាតិព័រទុយហ្គាល់វ័យ ៥៨ ឆ្នាំ រយៈពេល ៦ ថ្ងៃមុនពេលពួកគេត្រូវធ្វើការប្រកួតដណ្តើមពានរង្វាន់ EFL រឺ Carabao Cup វគ្គផ្តាច់ព្រ័ត្រ នៅថ្ងៃទី២៥មេសា ទល់និងក្រុម Man City នៅកីឡាដ្ឋានWembley ។
គួរបញ្ជាក់ថាអតីតគ្រូបង្វឹកក្រុមបិសាចក្រហម Manchester United, Chelsea ,Inter Milan និង Real Madrid លោក Mourinho បានចូលមកជំនួសតំណែងលោក Mauricio Pochettino កាលពីខែវិច្ឆិកាឆ្នាំ ២០១៩ ក្នុងកិច្ចសន្យារយៈពេល៤ឆ្នាំ។