អឺរ៉ុប៖ ក្រុមការពារតំណែងជើងឯកព័រទុយហ្គាល់បានធ្លាក់ចេញពីពានរង្វាន់ UEFA Nations League ហើយ ក្រោយពីចាញ់បារាំងក្នុងលទ្ធផល ១-០ នៅយប់មិញនេះ។នៅក្នុងការប្រកួតនេះដែរ Kante ជាអ្នករកបាន១គ្រាប់ជ័យជម្នះឱ្យបារាំង ដោយទទួលបានការបញ្ជូនពីមិត្តរួមក្រុម Griezmann ។ 

ឈ្នះមួយប្រកួតនេះគឺល្មមសម្រាប់ក្រុមបារាំងក្នុងការឡើងទៅជុំបន្ដទៀតហើយ បើទោះជានៅសល់១ប្រកួតក្នុងទៀតក៏ដោយ។ ប្រកួតចុងក្រោយ ទោះជាបារាំងចាញ់ និងព័រទុយហ្គាល់ ក៏នៅតែព័រទុយហ្គាល់ធ្លាក់ ព្រោះការប្រកួតមួយនេះគិតរូបមន្ដ Head-to-Head ។

គួរបញ្ជាក់ផងដែរថា ការប្រកួតពានរង្វាន់ UEFA Nations League នេះ គឺគេចែកជា៤ League ហើយក្នុង១ League មាន៤ពូល ក្នុងមួយពូល គេយកតែ១ក្រុមប៉ុណ្ណោះដើម្បីឡើងទៅវគ្គបន្ដទៀត៕

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ