អឺរ៉ុប៖ ក្រុមជម្រើសជាតិអង់គ្លេស អស់ឪកាសក្នុងការឈានទៅកាន់ជុំចុងក្រោយ UEFA Nations League ត្រូវបានបញ្ចប់ បន្ទាប់ពីបរាជ័យក្រោមថ្វីជើងបែលហ្ស៊ិកដោយលទ្ធផល ២-០ ។

ក្រុមអង់គ្លេសមានឱកាសក្នុងការគ្រប់គ្រងបាល់បានច្រើន សម្រាប់ការប្រកួតទល់នឹងក្រុមខ្លាំងបែលហ្ស៊ិក ប៉ុន្ដែកីឡាករនៅតំបន់ប្រយុទ្ធមិនសូវមុតស្រួច ហើយ ត្រូវបានគូប្រកួតនាំមុខពីរគ្រាប់នៅ២៣នាទីដំបូងនៃការប្រកួត។

ខ្សែបម្រើ  Youri Tielemans របស់ក្រុម Leicester City បានរកគ្រាប់បាល់បើកឆាក នៅ១០នាទីដំបូង ហើយ Dries Merten រកបានគ្រាប់បាល់ទី២ ដោយសារស៊ុតហ្វ្រីឃីគ បន្ទាប់ពី Declan Rice បានបង្កកំហុសលើ Kevin de Bruyne។

សម្រាប់បរាជ័យនេះមានន័យថា ក្រុមអង់គ្លេសមិនអាចឈានទៅកាន់ជុំចុងក្រោយ នៅក្នុងការប្រកួត Nations League បាននោះទេ បន្ទាប់ពីពួកគេធ្លាប់ទទួលបានលេខ៣ក្នុងការប្រកួតនេះ កាលពីឆ្នាំ ២០១៩ ដែលកាលនោះ ក្រុមព័រទុយហ្គាល់គឺជាជើងឯក៕

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ