បរទេស ៖ ក្រុមបាល់ទាត់ជ្រើសជាតិអ៊ីតាលី ត្រូវបានចាប់ឆ្នោតប៉ះក្រុមខ្លាំងអេស្ប៉ាញ ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃពានរង្វាន់លីគអឺរ៉ុប UEFA Nations League 2020-2021 ស្របពេលបារាំង ជួបប៊ែលហ្សិក។

អ៊ីតាលីក៏ត្រូវបានបោះឆ្នោតឲ្យធ្វើម្ចាស់ផ្ទះទាំងការប្រកួតវគ្គ ៤ក្រុម និងវគ្គផ្តាច់ព្រ័ត្រផងដែរដែលនឹងធ្វើឡើងនៅកីឡដ្ឋានស្ថិតក្នុងទីក្រុង Turin និង Milan។

ក្រុមជើងខ្លាំងដែលបានខកខាន World Cup 2018 អ៊ីតាលីបានបញ្ចប់ដោយចំណាត់ថ្នាក់លេខ១ ប្រចាំពូល A1 នាំមុខហូឡង់ដែលឈរនៅលេខ២ ដោយលេង ២២ប្រកួតពុំដែលចាញ់ឡើយក្រោមការបង្វឹករបស់លោក Roberto Mancini។

ដូចគ្នានោះដែរ ក្រុមរបស់លោក Luis Enrique គោជល់អេស្ប៉ាញ ក៏ជាក្រុមដែលចេញពី A4 ក្រោយបំបាក់អាល្លឺម៉ង់ ៦-០ នៅថ្ងៃបិទបញ្ចប់វគ្គសន្សំខាងលើកាលពីខែមុន។ អ៊ីតាលីធ្លាប់មានប្រវត្តិឈឺចាប់ជាមួយអេស្ប៉ាញ ដែលបានចាញ់ ស្ពឹកមុខ ៤-០ នៅវគ្គផ្តាច់ព្រ័ត្រនៃពានអឺរ៉ុប UEFA Euro 2012៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ