អឺរ៉ុប៖ លោក Ryan Mason ដែលជាអតីតកីឡាករ Spurs នឹងក្លាយជាអ្នកចាត់ការក្រុម Tottenham រហូតដល់ចុងបញ្ចប់នៃរដូវកាលនេះបន្ទាប់ពីលោក Jose Mourinho ត្រូវបានបណ្តេញចេញ ហើយ Chris Powell ក៏នឹងធ្វើការជាមួយគាត់ដែរ៕

គួររម្លឹកថា Mason ធ្លាប់ជាប់ជម្រើសជាតិអង់គ្លេស កាលពីឆ្នាំ២០១៥ បានសម្រេចចូលនិវត្តន៍ពីបាល់ទាត់ត្រឹមវ័យ២៦ឆ្នាំ បន្ទាប់រងការប៉ះទង្គិចធ្ងន់ធ្ងរត្រង់ក្បាលអំឡុងពេលលេងអោយ Hull កាលពីខែមករា ឆ្នាំ២០១៧។ បន្ទាប់ពីចូលនិវត្តន៍កាលពីខែកុម្ភៈ ឆ្នាំមុន ដោយធ្វើតាមដំបូន្មានរបស់វេជ្ជបណ្ឌិត។ ខ្សែបម្រើរូបនេះក៏ចាប់ផ្តើមអាជីពជាគ្រូបង្វឹកនៅក្លិប Spur ដោយដឹកនាំក្រុមយុវជន៕RT

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ