អង់គ្លេស៖ Watford បានយកឈ្នះលើក្រុម Millwall ក្នុងលទ្ធផល ១-០ មក បានធ្វើឱ្យក្រុម Watford មានឱកាសឡើងទៅលេងនៅពានរង្វាន់ English Premier League វិញហើយ។

ដោយឡែក Watford ទើបតែធ្លាក់ទៅលេងនៅ Championship នោះទេ ប៉ុន្តែរដូវកាលនេះពួកគេធ្វើបានល្អឡើងវិញ។ ដោយអាចទទួលបានឱកាសឡើងទៅលេងនៅលីគកំពូលអង់គ្លេសហើយ ក្រោយពីយកឈ្នះលើក្រុម Millwall ក្នុងលទ្ធផល ១-០ នៅយប់មិញ។ 

យ៉ាងណាមិញ ឈរនៅលេខ២ក្នុងតារាង មាន៨៨ពិន្ទុ ឆ្លងកាត់៤៤ប្រកួត គឺល្មមគ្រប់គ្រាន់សម្រាប់ក្រុមរបស់លោក Xisco Muñoz កក់កៅអីលេងនៅ Premier League វិញហើយ។

គួរបញ្ជាក់ថា ក្រុម២នៅលីគលំដាប់ទី២ ដែលឡើងដោយស្វ័យប្រវត្តិនោះបានរកឃើញហើយ គឺ Norwich City និង Watford នេះឯង។ ខណៈដែល១ក្រុមទៀតមិនទាន់រកឃើញនោះទេ ព្រោះត្រូវលេង Play off បន្ដទៀតសិន៕RT

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ