អេស៉្បាញ៖ Karim Benzema រកបានពីរគ្រាប់ក្នុងការប្រកួតជ័យជម្នះសម្រាប់ Real Madrid លើ Cadiz នៅ La Liga ដែលបញ្ចប់ក្នុងលទ្ធផល ៣-០ កាលពីយប់ថ្ងៃពុធនេះ។

គ្រាប់បាល់ដំបូងក្នុងការប្រកួតដែលស៊ុតចូលទីដោយខ្សែប្រយុទ្ធបារាំងរូបនេះ បានមកពីការស៊ុតប៉េណាល់ទី ដែលនេះជាប៉េណាល់ទីដំបូងដែលក្រុមលោក Zinedine Zidane ទទួលបាន បើគិតចាប់តាំងពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ មក។

យ៉ាងណាមិញ បាល់ប៉េណាល់ទីសម្រាប់ Real Madrid ក្នុងចំណោម២៦ប្រកួតចុងក្រោយ ដែលទទួលបានពេលដែល Vinicius រងការប៉ះទង្គិចពី Iza នៅក្នុងប្រអប់គ្រោះថ្នាក់នៅនាទីទី ២៨នៃការប្រកួត។

គួរបញ្ជាក់ថា Real Madrid បានខកខានក្នុងការតាមកំណត់ត្រា មិនទទួលបាល់ប៉េណាល់ទី២៨ប្រកួត របស់ Rayo Vallecano ដែលធ្វើបានកាលពី ២រដូវកាលមុន៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ