អេស៉្បាញ៖ Lionel Messi រកបានពីរគ្រាប់ឱ្យ Barcelona ក្នុងការប្រកួតជ័យជម្នះលើ Getafe ក្នុងលទ្ធផល ៥ទល់២ ហើយឡើងមកលេខ៣ក្នុងតារាង La Liga ឆ្លងកាត់ ៣១ប្រកួត ដោយមានគម្លាត៥ពិន្ទុពីក្រុមកំពូលតារាង Atletico Madrid។

Messi បានរកគ្រាប់បាល់បើកឆាកនាំមុខសម្រាប់ក្រុមអ្នកមានបុណ្យ មុនពេលមិត្តរួមក្រុម Clement Lenglet ធ្វើឱ្យបាល់ចូលទីខ្លួនឯង ឱ្យ Getafe តាមស្មើ។

យ៉ាងណាមិញ Barca មានឱកាសនាំមុខជាថ្មី ដោយបាល់ own-goal របស់កីឡាករ Sofian Chakla ហើយ Messi រកបានមួយគ្រាប់បន្ថែមទៀតឱ្យក្រុមលោក Ronald Koeman។

គ្រាប់បាល់ប៉េណាល់ទីរបស់ Enes Unal បានបង្កើនក្ដីសង្ឃឹមសម្រាប់ Getafe ជាថ្មី ប៉ុន្ដែគ្រាប់បាល់ពីរគ្រាប់បន្ថែម រកបានដោយខ្សែការពារ Ronal Araujo និង ខ្សែប្រយុទ្ធ Antoine Griezmann បានធានា៣ពិន្ទុសម្រាប់ Barca៕

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ