ម៉ិចស៊ិក៖ ក្រុមហ៊ុនប្រេងរដ្ឋប្រទេសម៉ិចស៊ិក បាននិយាយ ថាក្រុមហ៊ុនបានទទួលរងនូវ ការដាច់ធ្លាយនៅក្នុងបំពង់បង្ហូរឧស្ម័ន ក្រោមបាតសមុទ្រ នៅក្នុងឈូងសមុទ្រម៉ិចស៊ិក ដែលបណ្តាលឲ្យមាន អណ្តាតភ្លើងពុះឡើងដល់ផ្ទៃទឹកក្នុងឈូងសមុទ្រ។ នេះបើយោងតាមការចុះផ្សាយដោយគេហទំព័រ RT នៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២១

ក្រុមហ៊ុន Petroleos Mexicanos បាននិយាយថាក្រុមហ៊ុន បានបញ្ជូនទូកគ្រប់គ្រងអគ្គីភ័យទៅកាន់កន្លែងកើតហេតុ។ ក្រុមហ៊ុន Pemex និយាយថាគ្មាននរណាម្នាក់រងរបួស នៅក្នុងឧប្បត្តិហេតុនៅឯវាលប្រេង Ku-Maloob-Zaap នៅឯនាយសមុទ្រនោះទេ។

យ៉ាងណាមិញ ការលេចធ្លាយបំពង់បង្ហូរប្រេងនៅពេលព្រឹកព្រលឹមថ្ងៃសុក្របានកើតឡើងប្រហែល ១៥០ម៉ែត្រពីកន្លែងខួងប្រេង។ក្រុមហ៊ុនបាននិយាយថាបានគ្រប់គ្រងការលេចធ្លាយឧស្ម័នក្នុងរយៈពេលប្រហែលជា ៥ ម៉ោងក្រោយមក។

គួរបញ្ជាក់ថា ការអភិវឌ្ឍប្រេង Ku Maloob Zaap មានចំនួនជាង ៤០% នៃផលិតកម្មប្រេងឆៅប្រចាំថ្ងៃរបស់ Pemex ។ RT

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ