មនុស្ស ២០ម៉ឺននាក់នៅរដ្ឋការលីហ្វ័រញ៉ា ត្រូវបានជម្លៀស ខណៈកងកម្លាំងទូទាំងអាមេរិក ត្រូវបានបញ្ចូន ដើម្បីទប់ទល់នឹងភ្លើងឆេះព្រៃ
4 ឆ្នាំ មុន
កងទ័ពឆ្មាំជាតិ និងកងកម្លាំងយោធា នៅទូទាំងភាគខាងលិចអាមេរិក នៅថ្ងៃអាទិត្យម្សិលមិញ ត្រូវបានបញ្ចូនទៅរដ្ឋកាលីហ្វ័រញ៉ា ដើម្បីទៅប្រយុទ្ធជាមួយភ្លើងឆេះព្រៃ ដ៏ធំសម្បើមមួយ។
បើតាម Reuters នៅថ្ងៃទី២៤ ខែសីហានេះ អគ្គិភ័យដ៏អាក្រក់បំផុតរួមមានអណ្តាតភ្លើងនេះ ជាករណីភ្លើងឆេះព្រៃដ៏ធំបំផុតទី ២ និងទី ៣ ក្នុងប្រវត្តិសាស្រ្តរដ្ឋកាលីហ្វ័រញ៉ា ដែលកំពុងឆេះនិងនៅជុំវិញតំបន់ឆកសមុទ្រសាន់ហ្វ្រាន់ស៊ីស្កូ ខណ:មនុស្ស ២០០,០០០ នាក់ត្រូវបានគេជម្លៀសចេញពីផ្ទះសម្បែង។
សូមជម្រាបថា អគ្គិភ័យនេះកើតឡើងដោយសាររន្ទះបាញ់ បង្កពីព្យុះផ្គររន្ទះនៅទូទាំងតំបន់ភាគខាងជើង និងភាគកណ្តាលនៃរដ្ឋកាលីហ្វ័រញ៉ាកាលពីសប្តាហ៍មុន ហើយព្យុះផ្គររន្ទះនេះ បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៦ នាក់ និងបានបំផ្លាញផ្ទះចំនួន ៧០០ ខ្នងនិងសំណង់ផ្សេងទៀតផងដែរ៕SP