ប៉ាឡេស្ទីន៖ បុរសជនជាតិប៉ាឡេស្ទីនម្នាក់ ត្រូវបានបាញ់សម្លាប់ និងយ៉ាងហោចណាស់មនុស្ស ៦នាក់ទៀត រួមទាំងអ្នកកាសែតពីរនាក់បានរងរបួសដោយសារការបាញ់ប្រហាររបស់អ៊ីស្រាអែល អំឡុងពេលប្រតិបត្តិការនៅតំបន់ West Bank។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន RT នៅថ្ងៃ០៧ តុលា ២០២២។
យោងតាម IDF ឧបទ្ទវហេតុនេះពាក់ព័ន្ធនឹងការបាញ់ប្រហារគ្នាជាមួយបុរសប្រដាប់អាវុធជាច្រើននាក់ ដែលបណ្តាលឱ្យមានការចាប់ខ្លួនសមាជិកក្រុមហាម៉ាសម្នាក់ ដែលជាប់ពាក់ព័ន្ធនឹងការវាយប្រហារភេរវកម្មថ្មីៗនេះ ដែលបណ្តាលឱ្យមនុស្សម្នាក់រងរបួស។
យ៉ាងណាមិញ IDF បាននិយាយថា បុរសប៉ាឡេស្ទីនដែលបានស្លាប់គឺស្ថិតក្នុងចំណោមអ្នកដែលបានបាញ់ទៅលើទាហានអ៊ីស្រាអែល។RT