ប្រធានាធិបតីបារាំងលោក ម៉ាក្រុង ត្រូវបុរសម្នាក់ទះមួយកំផ្លៀង ក្នុងកំឡុងពេលទស្សនកិច្ចនៅភាគអាគ្នេយ៍ប្រទេស
ទីក្រុងប៉ារីស ៖ លោកប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង ត្រូវបានបុរសម្នាក់ទះមួយកំផ្លៀង ក្នុងចំណោមមនុស្សម្នា នៅក្នុងដំណើរទស្សនកិច្ចផ្លូវការនៅភាគអាគ្នេយ៍ នៃប្រទេសបារាំង។ នេះបើយោងតាមសារព័ត៌មាន BBC ចុះផ្សាយនៅថ្ងៃទៅ០៨ មិថុនា ២០២១នេះ៕
នៅក្នុងវីដេអូឃ្លីបមួយ ដែលផ្សាយលើបណ្តាញសង្គម បង្ហាញអោយឃើញថា លោក ម៉ាក្រុង កំពុងដើរទៅរនាំងដែលមានពលរដ្ឋឈរចាំស្វាគមន៍ ពេលធ្វើដំណើរទៅតំបន់ Tain-l’Hermitage នៅខាងក្រៅទីក្រុង Valence ស្រាប់តែបុរសម្នាក់ ទះកំផ្លៀងលោក ម៉ាក្រុង ភ្លាមៗនោះមន្ត្រីប៉ូលីសស្ទុះចូលយ៉ាងលឿនទៅចាប់ឃាត់បុរសនោះ ។ ទន្ទឹមនឹងនេះលោកប្រធានាធិបតី ត្រូវបានកងសន្តិសុខ នាំចាកចេញពីទីកន្លែងនោះ ផងដែរ។
គូរបញ្ជាក់ថា រហូតមកដល់ពេលនេះអត្តសញ្ញាណ និងគោលបំណងរបស់បុរសនោះនៅមិនទាន់ដឹងច្បាស់នៅឡើយទេ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលត្រូវបានរាយការណ៍ដោយទីភ្នាក់ងារសារព័ត៌មាន AFP បានឲ្យដឹងថា រូបគាត់និងបុគ្គលម្នាក់ទៀតកំពុងត្រូវបានសួរចម្លើយដោយកងអាវុធហត្ថ។RT