មនុស្សម្នាក់បានស្លាប់និង ១៧ នាក់ផ្សេងទៀតបានរងរបួសនៅក្នុងការផ្ទុះមួយនៅឯភោជនីយដ្ឋានមួយក្នុងខេត្តហ្វូគូស៊ីម៉ារបស់ប្រទេសជប៉ុននៅវេលាម៉ោង ៩ព្រឹកថ្ងៃព្រហស្បតិ៍ (៣០ កក្កដា) នេះបើយោងតាមរបាយការណ៍នៅក្នុងប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក។

ប្រព័ន្ធផ្សព្វផ្សាយសាធារណៈជប៉ុនបានរបាយការណ៍ពីប៉ូលីស និងមន្រ្តីនាយកដ្ឋានពន្លត់អគ្គីភ័យថាសាកសពមួយត្រូវបានរកឃើញនៅទីតាំងនោះ មនុស្ស ២ នាក់បានរងរបួសធ្ងន់ និង ១៥ នាក់ផ្សេងទៀតរងរបួសស្រាល។ ក្រុមអ្នកស៊ើបអង្កេតនៅកន្លែងកើតហេតុបាននិយាយថាពួកគេសង្ស័យថាការផ្ទុះនេះបណ្តាលមកពីការលេចធ្លាយបំពង់ឧស្ម័នហ្គាសដែលបញ្ឈក្បែរនឹងភោជនីយដ្ឋាន។

មិនត្រឹមតែប៉ុណ្ណោះកម្លាំងផ្ទុះហ្គាសនេះ បានធ្វើអោយខូចខាតដល់ធនាគារមួយនៅក្បែរកន្លែងកើតហេតុបណ្ដាលឲ្យបុគ្គលិកធនាគារ ២រូប និងអតិថិជន ២រូបរងរបួស ហើយភ្លាមៗនោះបុគ្គលិក និងអតិថិជនផ្សេងទៀតត្រូវបានជម្លៀសចេញ។ ការផ្ទុះនេះត្រូវបានគេរាយការណ៍ថាបានបង្កការខូចខាតដល់វិទ្យាល័យក្បែរនោះផងដែរ៕SS

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ