អ៊ីស្រាអែល៖ អ៊ីស្រាអែល នៅថ្ងៃសុក្រនេះ បានចាប់ផ្ដើមដាក់ពង្រាយកងទ័ពជើងគោក និងរថក្រោះ ព្រមទាំងបង្កើនការបាញ់កាំភ្លើងធំ និងការវាយប្រហារតាមផ្លូវអាកាសប្រឆាំងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន (ក្រុមហាម៉ាស់) នៅតំបន់ហ្គាហ្សា ខណៈគ្រាប់រ៉ុក្កែតនៅតែបន្តផ្លោងចូលកាន់តែជ្រៅក្នុងទឹកដីអ៉ីស្រាអែល ។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន CNA

យោធាអ៊ីស្រាអែលមិនទាន់បានបញ្ជាក់អ្វីលម្អិតឡើយ ពាក់ព័ន្ធនឹងការដាក់ពង្រាយកងទ័ពជើងគោកខាងលើនេះនៅឡើយទេ តែកងទ័ពអ៊ីស្រាអែលបានឱ្យដឹងថា ខ្លួនបានដាក់ពង្រាយកងទ័ពជើងគោក និងរថក្រោះជាច្រើនគ្រឿងនៅតាមតំបន់ព្រំដែន ដោយបង្កឱ្យមានការព្រួយបារម្ភថា កងទ័ពអ៊ីស្រាអែលអាចនឹងបើកប្រតិបតិ្តការទ្រង់ទ្រាយធំវាយលុកចូលក្នុងតំបន់ហ្គាហ្សា ។

ប្រភពបានអោយដឹងថា គិតត្រឹមព្រឹកថ្ងៃសុក្រនេះ មនុស្ស១០៩នាក់ ក្នុងនោះមានកុមារ២៩នាក់ក្នុងតំបន់ហ្គាហ្សាត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារតាមផ្លូវអាកាសរបស់យោធាអ៊ីស្រាអែល ខណៈដែលភាគីអ៊ីស្រាអែលមានមនុស្ស៧នាក់បានស្លាប់នៅក្នុងប្រទេសអ៊ីសា្រអែល ដោយសារការវាយប្រហារដោយគ្រាប់រ៉ុក្កែតរបស់ក្រុមហាម៉ាស់ ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ