(បារាំង)៖ ក្លឹប Paris St Germain នៅថ្ងៃទី០២ ខែមករា ឆ្នាំ២០២១នេះបានប្រកាសតែងតាំងអតីតគ្រូរបស់ក្លឹប Tottenham លោក Mauricio Pochettino ជាគ្រូបង្វឹកថ្មីក្នុងកុងត្រារហូតដល់ឆ្នាំ ២០២២ ក្រោយពីលោក Thomas Tuchel ត្រូវបានក្លឹប PSG បណ្ដេញចេញកាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០ ចំថ្ងៃ Christmas កន្លងផុតទៅ។

បន្ទាប់ពីត្រូវបានតែងតាំងជាគ្រូបង្វឹកក្លឹប PSG ភ្លាមលោក Pochettino បាននិយាយថា «លោកពិតជាមានអារម្មណ៏សប្បាយចិត្តខ្លាំងណាស់ និងមានមោទនភាពដែលបានមកដឹកនាំក្លឹបកំពូលមួយរបស់លីកបារាំង និងក្លឹបដ៏ខ្លាំងមួយនៅអឺរ៉ុប»។

សូមបញ្ចាក់ថា លោក Pochettino ក៏ធ្លាប់ជាកីឡាកររបស់ក្លឹប PSG ផងដែរក្នុងចន្លោះឆ្នាំ២០០១ ដល់២០០៣ ដោយបង្ហាញខ្លួនបាន៩៥ប្រកួតផងដែរ។

គ្រូបង្វឹកសញ្ជាតិអាហ្សង់ទីនរូបនេះ គ្មានក្លឹបដឹកនាំចាប់តាំងពីត្រូវបានក្លឹប Tottenham បណ្តាញចេញកាលពីខែវិច្ឆិកា ឆ្នាំ២០១៩មកម្ល៉េះ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ