រឿងហួសចិត្ត ស្រីស្អាតនៅផ្ទះម្នាក់ឯង ព្រោះតែលឺសម្លេងមិនស្រួល ទូរស័ព្ទប្តឹងសមត្ថកិច្ចថា មានចោរចូលផ្ទះ បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចទាំងយប់
ភ្នំពេញ ៖ រឿងហួសចិត្តមួយបានកើតឡើង ដោយនារីអ្នកលក់ឡេ និងគ្រឿងសំអាងរូបស្រស់ស្អាតម្នាក់ នៅផ្ទះម្នាក់ឯង រួចដេកមិនលក់មានអារម្មណ៍ភ័យខ្លាច ព្រោះតែលឺសូរខ្យល់បក់ប្រាវៗ ទូរស័ព្ទប្តឹងសមត្ថកិច្ចថា មានចោរចូលផ្ទះ បង្កឱ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ច ចុះទៅសួរនាំទាំងយប់ កាលពីវេលាម៉ោង៣ទៀបភ្លឺ ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២០ នៅបុរីពិភពថ្មីចំការដូង ផ្លូវអក្សរE ផ្ទះលេខ៤៨ ស្ថិតក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ។
នារីវ័យក្មេងជាម្ចាស់ផ្ទះសុំមិនបញ្ចេញឈ្មោះ បានឱ្យដឹងថា ពេលព្រលប់រូបនាងបានចូលគេងដូចធម្មតា លុះដល់ម៉ោង២ជិតម៉ោង៣ទៀបភ្លឺ ឈានចូលថ្ងៃទី២មិថុនានេះ រូបនាងបានលឺសូរសំឡេង ដូចជាមានអ្នកគាស់ផ្ទះចូលលួចទ្រព្យសម្បត្តិរបស់នាង ហើយពេលនោះដែរ ដោយសារតែរូបគាត់ជាស្ត្រីហើយនៅតែម្នាក់ឯងទៀត ក៏មានអារម្មណ៍ថាភ័យខ្លាច ទើបទូរស័ព្ទប្តឹងសមត្ថកិច្ចថា មានចោរចូលផ្ទះតែម្ដងទៅ។
បន្ទាប់ពីទទួលបានដំណឹងភ្លាម សមត្ថកិច្ចមូលដ្ឋាន ក៏ដូចជាសន្តិសុខដែលយាមនៅបុរីខាងលើ បានចុះទៅដល់ផ្ទះនារីរូបស្រស់ រួចហើយក៏បានដើររកមើលជុំវិញផ្ទះ ដូចជាក្នុងផ្ទះ ប៉ុន្តែមិនឃើញមានអ្វីប្លែកនោះទេ មានតែលឺសំឡេងខ្យល់បក់ប៉ះជាមួយនឹងស័ង្កសីនៅលើដំបូលផ្ទះតែប៉ុណ្ណោះ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានបញ្ជាក់ដែរថា មកពីនារីជាម្ចាស់គាត់នៅតែម្នាក់ឯងខ្លាចណាមួយ ដេកមិនលក់ផង បូករួមទាំងមានខ្យល់បក់ប៉ះជាមួយនឹងសង្ក័សីលើដំបូលផ្ទះទៀត ទើបធ្វើឱ្យនាងអារម្មណ៍ភ័យខ្លាចថា មានជនសង្ស័យចូលគាស់ផ្ទះតែម្ដងទៅ៕ RR
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ