(វៀតណាម)៖ខណៈវីរុសបំប្លែងថ្មី ប្រភេទ ដែលតា (Delta) បានកើនឡើងពាសពេញប្រទេសវៀតណាមពីរខែមកនេះ ខេត្តមួយចំនួននៅភាគ កណ្ដាល ប្រទេសនេះត្រូវស៊ូទ្រាំនឹងវិធានការបិទខ្ទប់យ៉ាងតឹងរ៉ឹងបំផុតរហូតមកទល់បច្ចុប្បន្ននេះ។
គិតត្រឹមថ្ងៃពុធ ប្រទេសនេះបានកត់ត្រាការឆ្លងចំនួន ៦២៤.៥៤៧ ករណី និងមានអ្នកស្លាប់ចំនួន ១៥.៦៦០ នាក់។ នេះបើតាមទិន្នន័យ របស់សាកលវិទ្យាល័យ Johns Hopkins។
ទាំងជនបរទេស និងអ្នកក្នុងស្រុកបានត្អូញត្អែរថា ការផ្គត់ផ្គង់ម្ហូបអាហារនិងទឹករៀបចំមិនត្រឹមត្រូវ សារតែការដាក់កំហិតលើការដឹកជញ្ជូន តាមម៉ូតូ ដែលគេហៅថា«អ្នកដឹកអីវ៉ាន់»។ នៅពេលប្រកាសការបិទខ្ទប់ទាំងស្រុងកាលពីបីថ្ងៃមុន ប្រជាជនប្រញាប់ប្រញាល់ទៅផ្សារទិញ ស្បៀងស្តុកទុក។
នៅថ្ងៃទី ២២ ខែកក្កដា រដ្ឋាភិបាលបានចេញ «សារាចរ លេខ ១៦» ដែលជាសេចក្តីជូនដំណឹងជាផ្លូវការឱ្យអនុវត្តតាមបទបញ្ជាឲ្យនៅផ្ទះ សម្រាប់ Da Nang ដែលជាទីក្រុងជាប់ឆ្នេរ សមុទ្រ។ យោងតាមសេចក្តីណែនាំថ្មី អ្នកស្រុកមិនអាចចេញពីផ្ទះបានទេ។ អាជីវកម្មដែលមិន ចាំបាច់ត្រូវ បានបិទការដឹកជញ្ជូន ម្ហូបអាហារ ត្រូវបានបញ្ឈប់ ហើយប្រជាជនត្រូវបានហាមឃាត់មិនឲ្យចាកចេញពីទីក្រុង Da Nang ដោយ គ្មានការអនុញ្ញាតជាផ្លូវការ។
មេដឹកការយាមល្បាតនានា ត្រូវបានគេបញ្ជូនទៅតាមភូមិឃុំដើម្បីពង្រឹងការដាក់បម្រាមគោចរនិងចេញក្រដាសស្នាមដល់ ប្រជាពលរដ្ឋ សម្រាប់ដឹកជញ្ជូនអាហារនិងទឹកដែលបានទិញ។ អ្នកស្រុកស្ថិតនៅក្នុងតំបន់ បៃតងត្រូវបានអនុញ្ញាតឲ្យចេញរយៈ ពេលពីរម៉ោងប៉ុន្តែចេញ បានតែនៅជិតផ្ទះប៉ុណ្ណោះ។ មេដឹកការយាមល្បាតខ្លះចែកម្ហូបដោយឥតគិតថ្លៃដូចជាបន្លែនិងមីកញ្ចប់៕