សហរដ្ឋអាមេរិកបានរកឃើញករណីឆ្លងថ្មីនៃវីរុសកូវីដ-១៩ចំនួន ៤៧,៥០៨ករណី ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយ គឺនៅថ្ងៃអាទិត្យ ទី ២ ខែសីហាឆ្នាំ២០២០។ នេះបើយោងតាមការបូកសរុបរបស់សាកលវិទ្យាល័យ Johns Hopkins។ ក្រៅពីនោះ អាមេរិកក៏រកឃើញអ្នកស្លាប់ថ្មី ដោយសារតែវីរុសកូវីដ-១៩ចំនួន៥១៥នាក់ផងដែរ។
យោងទៅតាមការចុះផ្សាយ ដោយគេហៈទំព័រធ្វើបច្ចុប្បន្នភាពប្រចាំថ្ងៃ worldometer នៅព្រឹកថ្ងៃទី៣ខែសីហានេះ ឲ្យដឹងថា នៅអាមេរិកមានអ្នកឆ្លងសរុបកើនដល់ជាង៤លាន៨សែននាក់ ស្លាប់កើនដល់ជាង១៥ម៉ឺន៨ពាន់នាក់ និងព្យាបាលជាសះស្បើយចំនួនជាង២លាននាក់។
អាមេរិកជាប្រទេសទី១ដែលមានមនុស្សឆ្លងនិងស្លាប់ដោយសារតែវីរុសកូវីដ-១៩ ខ្ពស់ជាងគេបំផុតក្នុងចំណោមប្រទេសជាច្រើនផ្សេងទៀតនៅក្នុងពិភពលោក។ សរុបតួលេខឆ្លងក្នុងពិភពលោកបានកើនដល់ជាង១៨លាននាក់ ស្លាប់ជិត៧០ម៉ឺននាក់ និងព្យាបាលជាសះស្បើយជាង១១លាននាក់៕SP