ប្រទេសវៀតណាមបានបញ្ជាក់ពីករណីស្លាប់ដំបូងដោយសារវីរុសកូវីដ១៩ នៅថ្ងៃសុក្រនេះ ដែលជាការស្លាប់របស់បុរសវ័យចំណាស់ម្នាក់ ដែលបានធ្វើតេស្តិ៍វិជ្ជមានវីរុសកូវីដ១៩ នៅក្នុងទីក្រុងដាណាងជាកន្លែងដែលវីរុសនេះបានចាប់ផ្តើមឆ្លងជាថ្មីកាលពីសប្តាហ៍មុន បន្ទាប់ពីមិនមានអ្នកឆ្លងថ្មីអស់រយៈពេល១០០ថ្ងៃនៅក្នុងប្រទេសវៀតណាម។
បច្ចុប្បន្ននេះ វៀតណាមកំពុងតស៊ូប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងជាថ្មីនៃវីរុសកូវីដ១៩បន្ទាប់ពីទទួលបានជោគជ័យជាច្រើនខែក្នុងការទប់ទល់នឹងវីរុសនេះ។ បុរសដែលជាអ្នកស្លាប់ដំបូងគេដោយសារវីរុសកូវីដ១៩ក្នុងប្រទេសវៀតណាមនោះមានអាយុ៧០ឆ្នាំ និងបានស្លាប់នៅព្រឹកថ្ងៃសុក្រនេះ។
នៅថ្ងៃសុក្រនេះ អាជ្ញាធរវៀតណាមបានរកឃើញអ្នកឆ្លងវីរុសកូវីដ១៩ ចំនួន៤៥នាក់ថែមទៀតដែលជាតួលេខឆ្លងប្រចាំថ្ងៃដ៏ច្រើនបំផុតចាប់តាំងពីករណីឆ្លងដំបូងត្រូវបានរកឃើញកាលចុងខែមករាមក។ ជាមួយតួលេខឆ្លងថ្មីនេះ ចំនួនអ្នកឆ្លងវីរុសកូវីដ១៩សរុបនៅក្នុងប្រទេសវៀតណាមបានកើនឡើងដល់៥០៩នាក់៕