Messi បានផ្តល់បទសម្ភាសន៍ជាមួយ Goal . Com  ថា៖
Messi “ខ្ញុំពិតជាមិនសប្បាយចិត្តឡើយ។ ខ្ញុំពិតជាចង់ចាកចេញ។ ក្លឹបមិនអនុញ្ញាតអោយខ្ញុំចាកចេញទេ ហើយខ្ញុំនឹងស្នាក់នៅបន្ត ក៍ព្រោះខ្ញុំមិនចង់មានជម្លោះផ្លូវច្បាប់ជាមួយក្លឹបឡើយ។ ការដឹកនាំក្លឹបដែលគ្រប់គ្រងដោយ Bartomeu គឺដូចជាគ្រោះមហន្តរាយអញ្ចឹង។“

 Messi “ខ្ញុំមិនដែលសូម្បីតែគិតថាចង់មានបញ្ហាផ្លូវច្បាប់ជាមួយក្លឹបដែលជាជីវិតរបស់ខ្ញុំទេ។ នេះជាអ្វីដែលខ្ញុំចង់និយាយ។”

 Messi “ខ្ញុំនឹងបន្តស្នាក់នៅ Barcelona ហើយខ្ញុំនឹងមិនផ្លាស់ប្តូរអាកប្បកិរិយា អត្តចរិកឡើយ បើទោះជាខ្ញុំចង់ចាកចេញយ៉ាងណាក៍ដោយ។”

 Messi “ការពិតទៅ ក្លឹបមិនមានគំរោងអ្វីអោយច្បាស់លាស់ឡើយ បើទោះជាពេលនេះក្រុមមានបញ្ហាយ៉ាប់យុឺនក៍ដោយ។”

 Messi “ខ្ញុំតែងតែបានប្រាប់ទៅកាន់ Bartomeu ច្រើនដងហើយថាខ្ញុំចង់ចាកចេញ។ ហើយថ្នាក់លើក្លឹបក៍បានដឹងរឿងនេះដែរ។ ខ្ញុំបានជូនដំណឹងដល់ពួកគេតាំងពីឆ្នាំមុនម្លេះ ប៉ុន្តែខ្ញុំនៅតែបន្តស្នាក់នៅ ពីព្រោះខ្ញុំមិនចង់ប្រឈមមុខជម្លោះផ្លូវច្បាប់ទេ។”

 Messi “ខ្ញុំជឿថាក្លឹបត្រូវការកីឡាករថ្មីៗ ធនធានក្មេងៗ ហើយខ្ញុំគិតថាវ័យរបស់ខ្ញុំចាប់ផ្តើមរំកិលទៅមុខហើយ។ ខ្ញុំពិតជាសុំទោស ព្រោះខ្ញុំតែងតែនិយាយថានឹងបញ្ចប់អាជីពជាកីឡករបាល់ទាត់នៅទីនេះ តែវាពិតជាឆ្នាំដែលលំបាកយ៉ាងខ្លាំងសម្រាប់ខ្ញុំ។ ខ្ញុំឈឺចាប់ណាស់មិនថានៅកន្លែងហ្វឹកហាត់ ទីលានប្រកួត និងបន្ទប់ផ្លាស់សំលៀកបំពាក់ឡើយ។”

 Messi “នៅពេលដែលខ្ញុំបានប្រាប់គ្រួសាររបស់ខ្ញុំថាខ្ញុំចង់ចាកចេញពី Barcelona។ អ្នកគ្រប់គ្នាក៍បានយំ។ Thiago បានយំខ្លាំងជាងគេ ព្រោះគាត់មិនចង់អោយខ្ញុំចាកចេញឡើយ។ ខ្ញុំក៍បានគាត់ថា ខ្ញុំពិបាកខ្លាំងណាស់។”

 Messi “ខ្ញុំស្រលាញ់ Barcelona ណាស់។ ខ្ញុំដឹងថាខ្ញុំនឹងមិនអាចរកទ្រនំណាផ្សេងដែលល្អដូចទីនេះឡើយ។ ទោះខ្ញុំចង់ស្វែងរកគោលដៅថ្មី ការប្រកួតប្រជែងថ្មី ក៍ថ្ងៃស្អែកខ្ញុំនៅតែត្រលប់មកវិញ ពីព្រោះទីនេះ Barcelona គឺជាអ្វីគ្រប់យ៉ាងដែលខ្ញុំមាន។”

  Messi “Bartomeu តែងតែប្រាប់ខ្ញុំថា ខ្ញុំអាចសម្រេចចិត្តអំពីអនាគតរបស់ខ្ញុំបាននៅពេលចុងរដូវកាល ប៉ុន្តែគាត់មិនដែលគោរពសម្តីឡើយ។ ពេលនេះគាត់នៅតែងនិយាយថាខ្ញុំគឺមិនអាចចាកចេញបានឡើយរហូតដល់ថ្ងៃ 10 ខែមិថុនា។“

 Messi “កូនប្រុសរបស់ខ្ញុំ គ្រួសាររបស់ខ្ញុំ គឺកើតនៅទីនេះ ធំធាត់នៅទីនេះ។ មិនមានអីខុសទេដែលខ្ញុំចង់ចាកចេញ ខ្ញុំចង់បានបែបនេះ ក្លឹបក៍ចង់បានបែបនេះ វាជាជម្រើសល្អសម្រាប់គ្រប់គ្នា។ សម្រាប់ភរិយារបស់ខ្ញុំ គឺគាត់តាមការសម្រេចចិត្តរបស់ខ្ញុំគ្រប់យ៉ាងមិនថាលំបាកយ៉ាងណា។”

 Messi “វាជាការពិតគឺខ្ញុំសម្រេចចិត្តស្នាក់នៅបន្ត ដោយសារខ្ញុំទុកក្លឹបជាអ្វីៗគ្រប់យ៉ាង។ Barça បានផ្តល់គ្រប់យ៉ាងដល់ខ្ញុំ ហើយខ្ញុំក៍បានលះបង់គ្រប់យ៉ាងដើម្បីក្លឹបដែរ។ វាធ្វើអោយខ្ញុំមិនដាច់ចិត្តឡើយដែលត្រូវប៉ះពាល់ក្លឹបពាក់ព័ន្ធនឹងផ្នែកច្បាប់។”

 Messi “ខ្ញុំទទួលរងការឈឺចាប់ណាស់ដែលបានលឺពីមនុស្សជាច្រើន ពីអ្នកកាសែត ពីមនុស្សដែលតែងសួរវាយប្រហារខ្ញុំពីក្តីស្រលាញ់សម្រាប់ក្លឹប! វាក៍បានជួយអោយខ្ញុំឃើញកាន់តែច្បាស់ថា ថានរណាជានរណា។ ពិភពនេះមានមនុស្សក្លែងក្លាយច្រើនណាស់។“

  Messi “វាមិនជាបញ្ហាហើយថាតើពេលណាខ្ញុំចាកចេញ ឬខ្ញុំស្នាក់នៅយូរប៉ុណ្ណា ព្រោះក្តីស្រលាញ់របស់ខ្ញុំចំពោះ Barcelona មិនផ្លាស់ប្តូរឡើយ។”

 

 

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ