អាមេរិក៖ ក្រុមហ៊ុនទូទាត់ប្រាក់របស់សហរដ្ឋអាមេរិក Visa Inc (V.N) និង Mastercard Inc កាលពីថ្ងៃសៅរ៍ បាននិយាយថា ពួកគេកំពុងផ្អាកប្រតិបត្តិការនៅក្នុងប្រទេសរុស្ស៊ី ជុំវិញការឈ្លានពានក្រែន ហើយថាពួកគេនឹងធ្វើការជាមួយដៃគូដើម្បីបញ្ឈប់ប្រតិបត្តិការទាំងអស់នៅទីនោះ។

ជាក់ស្តែង ក្រុមហ៊ុនបាននិយាយថា ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខទៀត ប្រតិបត្តិការទាំងអស់ដែលបានទូទាត់ជាមួយកាត Visaក្នុងប្រទេសរុស្ស៊ីនឹងលែងដំណើរការទៀតហើយ។លោក Al Kelly នាយកប្រតិបត្តិក្រុមហ៊ុន Visa បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា "យើងត្រូវបានគេបង្ខំឱ្យធ្វើសកម្មភាពបន្ទាប់ពីការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន និងព្រឹត្តិការណ៍ដែលមិនអាចទទួលយកបានដែលយើងបានឃើញ" ។

ជាមួយគ្នានេះដែរ សេតវិមានបាននិយាយថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន នៅក្នុងការហៅទូរស័ព្ទជាមួយប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បានស្វាគមន៍ការសម្រេចចិត្តរបស់ក្រុមហ៊ុន Visa និង Mastercard ក្នុងការផ្អាកប្រតិបត្តិការរបស់ពួកគេនៅក្នុងប្រទេសរុស្ស៊ី។ "ប្រធានាធិបតី លោក ចូ បៃដិន បានកត់សម្គាល់ថា រដ្ឋបាលរបស់លោកកំពុងបង្កើនជំនួយផ្នែកសន្តិសុខ មនុស្សធម៌ និងសេដ្ឋកិច្ចដល់អ៊ុយក្រែន ហើយកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយសភាដើម្បីធានាបាននូវមូលនិធិបន្ថែម" នេះបើយោងតាមសេចក្តីអំពាវនាវរបស់សេតវិមានបានបន្ថែម។

គួរបញ្ជាក់ថា ការផ្លាស់ប្តូរដោយក្រុមហ៊ុនទូទាត់ប្រាក់អាចមានន័យថា មានការរំខានបន្ថែមទៀតសម្រាប់ប្រជាជនរុស្ស៊ីខណៈ អតិផរណាដែលកំពុងកើនឡើង ភាពលំបាកខាងសេដ្ឋកិច្ច និងការធ្លាក់ចុះកាន់តែខ្លាំងលើទំនិញនាំចូល៕ NR

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ