ប៉ូលីស និងក្រុមអ្នកតវ៉ាមានការប៉ះទង្គិចគ្នា អំឡុងពេលប្រមូលផ្តុំគ្នាក្នុងទិវាពលកម្មអន្តរជាតិ នៅទីក្រុងប៊ែកឡាំង
អឺរ៉ុប៖ ប៉ូលីសបាននិយាយថា យ៉ាងហោចណាស់អ្នកតវ៉ាចំនួន ៥.០០០ នាក់ បានធ្វើដំណើរតាមដងផ្លូវនៅថ្ងៃសៅរ៍ ក្នុងកំឡុងពេលនៃការប្រមូលផ្តុំគ្នានៅឯទីក្រុង ប៊ែកឡាំង បានធ្វើអោយមានការប៉ះទង្គិចជាមួយក្រុមប៉ូលីស ហើយបានធ្វើអោយមន្ត្រី ៣ រូបរងរបួស។
ការរងរបួសនេះបានកើតឡើង បន្ទាប់ពីបាតុករខ្លះបានធ្វើការបាញ់កាំជ្រួច ចោលដប និងដុំថ្ម ដើម្បីតវ៉ាលើ វិសមភាពសង្គម។ ប៉ូលីសប្រហែល ៥.៦០០ នាក់ ត្រូវបានដាក់ពង្រាយ ហើយខ្លះទៀតបានតបតដោយការបាញ់ម្រេច ទៅលើការតវ៉ានៅថ្ងៃទី ២ ខែឧសភា ចាប់តាំងពីការចាប់ផ្តើមនៃការឆ្លងរាលដាលនៃកូរូណាវីរុស។ ជាងនេះទៅទៀតនោះ ចំនួនអ្នកចេញមកតវ៉ាកាន់តែច្រើនជាងឆ្នាំមុន ទោះបីជា បម្រាមគំលាតសង្គមនៅតែមានក៏ដោយ។
ការធ្វើបាតុកម្មបានវាយប្រហារទៅលើរដ្ឋធានីផ្សេងទៀតនៅអឺរ៉ុបផងដែរ ដែលគួរអោយកត់សំគាល់បំផុតគឺទីក្រុងប៉ារីស ដែលប៉ូលីសបានធ្វើការចាប់ខ្លួនមនុស្សចំនួន ៤៦ នាក់ ។ ការធ្វើបាតុកម្មក៏បានកើតឡើងនៅក្នុងទីក្រុងជាច្រើនទៀតនៃប្រទេសអាឡឺម៉ង់ រួមទាំងទីក្រុងហាំប៊ឺក និងលេពហ្សី ទោះបីជាសេដ្ឋកិច្ចធំបំផុតនៅអ៊ឺរ៉ុប កំពុងដោះស្រាយជាមួយនឹងរលកទី៣ នៃជំងឺរាតត្បាតក៏ដោយ។
គួររលឹកថា មុននេះ ទិន្នន័យពីវិទ្យាស្ថាន Robert Koch (RKI) សម្រាប់ជំងឺឆ្លងមេរោគ បានបង្ហាញថា ចំនួនករណីឆ្លងវីរុសដែលត្រូវបានបញ្ជាក់នៅក្នុងប្រទេសអាឡឺម៉ង់បានកើនឡើងពី ១៨.៩៣៥ ករណី ដល់ ៣.៤០០.៥៣២ ករណី។NR