បរទេស៖ រដ្ឋ Victoria នៃប្រទេសអូស្រ្តាលី កាលពីថ្ងៃអង្គារ បានរាយការណ៍ពីការអន់ថយនៃការឆ្លងថ្មីនៃជំងឺកូវីដ ១៩ ខណៈដែលគេហាក់ដូចជាពន្លឿនការចាក់វ៉ាក់សាំងនៅតាមតំបន់ជាយក្រុងដែលងាយរងផលប៉ះពាល់ខ្លាំងបំផុតរបស់ទីក្រុងមែលប៊ន។
ករណីថ្មីក្នុងស្រុកសរុបចំនួន ៤៤៥ ករណី ត្រូវបានរកឃើញ ដែលធ្លាក់ចុះពីកម្រិតខ្ពស់ប្រចាំឆ្នាំ ៤៧៣ ករណី កាលពីប៉ុន្មានថ្ងៃមុន។ ការស្លាប់ថ្មីចំនួន ២នាក់ ក៏ត្រូវបានរាយការណ៍ផងដែរ។
គួររំលឹកថា អាជ្ញាធរសង្ឃឹមថា នឹងបន្ធូរបន្ថយការរឹតបន្តឹងខ្លះ នៅពេលអត្រាចាក់វ៉ាក់សាំង ២ដង ក្នុងចំណោមមនុស្សពេញវ័យឈានដល់ ៧០% ហើយបន្ទាប់មកបន្ធូរបន្ថយការទប់ស្កាត់បន្ថែមទៀតនៅពេលអត្រា ៨០% ដែលបច្ចុប្បន្ននេះអត្រានេះស្ថិតនៅ ៤២% ។ NR