បរទេស៖ មនុស្សរាប់រយនាក់ បានធ្វើបាតុកម្មនៅក្នុងទីក្រុងមែលប៊ន ដែលត្រូវបានបិទខ្ទប់កាលពីថ្ងៃអង្គារ បន្ទាប់ពីអាជ្ញាធរបានបិទការដ្ឋានសំណង់នៅក្នុងទីក្រុង អស់រយៈពេលពីរសប្តាហ៍ ដោយនិយាយថា ចលនារបស់កម្មករបង្កការរាលដាលវីរុសកូរូណាចូលទៅក្នុងតំបន់។

ការសម្រេចចិត្តបញ្ឈប់សកម្មភាពសាងសង់នេះកើតឡើងបន្ទាប់ពីការតវ៉ាប្រឆាំងនឹងការវ៉ាក់សាំងនៅទីក្រុងនេះ បានក្លាយជាអំពើហិង្សាកាលពីថ្ងៃច័ន្ទ។ រដ្ឋាភិបាលនៃរដ្ឋ Victoria តម្រូវឱ្យកម្មករសំណង់ទាំងអស់ត្រូវចាក់វ៉ាក់សាំងយ៉ាងហោចណាស់មួយដងនៅចុងសប្តាហ៍នេះ។

វីដេអូនៅលើកញ្ចក់ទូរទស្សន៍និងប្រព័ន្ធផ្សព្វផ្សាយសង្គម បានបង្ហាញពីការតវ៉ា ដែលដើរក្បួនតាមដងផ្លូវក្នុងទីក្រុង និងស្រែកឡូឡា ដោយមានប៉ូលីសនិងមន្រ្តីប្រដាប់ដោយគ្រឿងការពារដើរតាមពួកគេ។

ការបិទការដ្ឋានដោយបង្ខំនឹងធ្វើឱ្យសកម្មភាពសេដ្ឋកិច្ចរបស់ប្រទេសនេះកាន់តែអាក្រក់ទៅៗ ដោយអ្នកសេដ្ឋកិច្ចខ្លះព្យាករណ៍ថា ការបិទទ្វារបន្តអាចជំរុញសេដ្ឋកិច្ចអូស្រ្តាលីចំនួន ២ ទ្រីលានដុល្លារ (១.៤៥ ទ្រីលានដុល្លារអាមេរិក) ធ្លាក់ចូលក្នុងវិបត្តិសេដ្ឋកិច្ចលើកទី២ ក្នុងរយៈពេលជាច្រើនឆ្នាំ។

គួររំលឹកថា ករណីថ្មីសរុបចំនួន ៦០៣ ករណី ត្រូវបានរកឃើញនៅរដ្ឋ Victoria កាលពីថ្ងៃអង្គារ ដែលជាការកើនឡើងប្រចាំថ្ងៃច្រើនបំផុតប្រចាំឆ្នាំរបស់ខ្លួន ដែលកើនឡើងពីកម្រិតខ្ពស់ ៥៦៧ ករណី កាលពីប៉ុន្មានថ្ងៃមុន ហើយការស្លាប់ថ្មីចំនួន មួយករណី ក៏ត្រូវបានកត់ត្រាផងដែរ។ NR

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ