BAGHDAD៖ ប្រភពពីសន្តិសុខនិងមន្ទីពេទ្យបានឱ្យដឹងថា អ្នកបំផ្ទុះគ្រាប់បែកម្នាក់ បានបណ្តលអោយមនុស្សស្លាប់យ៉ាងតិច ៣៥ នាក់ និងរងរបួសរាប់សិបនាក់ នៅក្នុងផ្សារមួយដែលមានមនុស្សច្រើន ស្ថិតក្នុងសង្កាត់ Sadr City សង្កាត់ Baghdad នៅមុនថ្ងៃនៃពិធីបុណ្យ Eid al-Adha ។ ប្រភពពីប៉ូលីសបាននិយាយថា មនុស្សជាង ៦០ នាក់បានរងរបួស។

ទីភ្នាក់ងារសារព័ត៌មាន Nasheer បាននិយាយនៅលើបណ្តាញ Telegram ថា ក្រុមរដ្ឋអ៊ីស្លាមបានអះអាងនឹងទទួលខុសត្រូវចំពោះការវាយប្រហារនេះ។ 

ប្រភពពីមន្ទីរពេទ្យក៏បាននិយាយថា ចំនួនអ្នកស្លាប់អាចនឹងកើនឡើងដោយសារតែអ្នករងរបួសខ្លះស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។

ជាមួយគ្នានេះ ការិយាល័យនាយករដ្ឋមន្ត្រីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ខ្លីមួយថា លោកនាយករដ្ឋមន្រ្តី Mustafa al-Kadhimi បានបើកកិច្ចប្រជុំបន្ទាន់មួយជាមួយមេបញ្ជាការសន្តិសុខកំពូលដើម្បីពិភាក្សាពីការវាយប្រហារនេះ។

គួររំលឹកថា ការវាយប្រហារដោយគ្រាប់បែកទ្រង់ទ្រាយធំធ្លាប់កើតឡើងស្ទើរតែរាល់ថ្ងៃនៅក្នុងរដ្ឋធានីអ៊ីរ៉ាក់ ប៉ុន្តែបានថយចុះចាប់តាំងពីការវាយលុករបស់រដ្ឋអ៊ីស្លាមនៅភាគខាងជើងនិងភាគខាងលិចនៃប្រទេសអ៊ីរ៉ាក់ ត្រូវបានបរាជ័យនៅឆ្នាំ ២០១៧ ។ NR

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ