បរទេស៖ ប្រទេសនូវែលសេឡង់បានរាយការណ៍ករណីកូវីដ ១៩ ថ្មីចំនួន ២០ ករណី សម្រាប់ថ្ងៃទី៣ ជាប់ៗគ្នាកាលពីថ្ងៃច័ន្ទ មុនពេលការសម្រេចចិត្ត ថាតើនឹងបន្ធូរបន្ថយការបីទខ្ទប់ ឬយ៉ាងណា។
ក្រសួងសុខាភិបាលបានអោយដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ករណីថ្មីទាំងអស់គឺនៅទីក្រុង Auckland ដែលជាចំណុចកណ្តាលនៃការផ្ទុះឡើងពេលបច្ចុប្បន្ន និងបានធ្វើឱ្យចំនួនអ្នកឆ្លងសរុបឡើងដល់ ៨២១ នាក់។
គួររំលឹកថា រដ្ឋាភិបាលគ្រោងនឹងសម្រេចចិត្តនៅថ្ងៃច័ន្ទនេះ ថាតើការរឹតត្បិតមេរោគឆ្លងនៅក្នុងប្រទេសនឹងត្រូវបន្ធូរបន្ថយដែរឬយ៉ាងណា។ NR