ស៊ីដនី៖ ប្រទេសអូស្ត្រាលីកាលពីថ្ងៃច័ន្ទ បានរាយការណ៍ពីការស្លាប់ដំបូងរបស់ខ្លួន ដែលបានបញ្ជាក់ពីវ៉ារ្យ៉ង់ Omicron ថ្មីនៃជំងឺកូវីដ ១៩ ចំពេលមានការកើនឡើងមួយផ្សេងទៀតនៃការឆ្លងប្រចាំថ្ងៃ ប៉ុន្តែអាជ្ញាធរបានបដិសេធពីការដាក់កំហិតថ្មីដោយនិយាយថា អត្រាចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យនៅតែមានកម្រិតទាប។

ករណីស្លាប់លើបុរសអាយុ ៨០ ឆ្នាំ ដែលមានស្ថានភាពសុខភាពនៅកម្រិតមូលដ្ឋាន បានក្លាយជាព្រឹត្តិការណ៍អាក្រក់មួយសម្រាប់ប្រទេសដែលត្រូវផ្អាកផ្នែកខ្លះនៃការបើកដំណើរការឡើងវិញបន្ទាប់ពីការបិទជិត ២ឆ្នាំ ដោយសារតែការផ្ទុះឡើងថ្មីៗនេះ។

យ៉ាងណាម៉ិញ អាជ្ញាធរមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមអំពីការស្លាប់ដែលបណ្តាលមកពីវ៉ារ្យ៉ង់ Omicron ទេ ដោយគ្រាន់តែនិយាយថា បុរសនោះបានឆ្លងមេរោគនៅឯកន្លែងថែទាំមនុស្សចាស់ ហើយបានស្លាប់នៅក្នុងមន្ទីរពេទ្យទីក្រុងស៊ីដនី។

ជាក់ស្តែង វ៉ារ្យ៉ង់ Omicron ដែលអ្នកជំនាញសុខភាពនិយាយថា ហាក់ដូចជាមានការឆ្លងខ្លាំងជាង ប៉ុន្តែមានមេរោគតិចជាងប្រភេទមុន នោះបានចាប់ផ្តើមរីករាលដាលនៅក្នុងប្រទេស ដូចដែលគេបានដកការរឹតបន្តឹងនៅតាមព្រំដែនក្នុងស្រុកភាគច្រើន និងបានអនុញ្ញាតឱ្យប្រជាជនអូស្ត្រាលីត្រឡប់ពីក្រៅប្រទេសដោយមិនចាំបាច់ធ្វើចត្តាឡីស័ក ដោយនាំឱ្យចំនួនករណីឆ្លងដល់កម្រិតខ្ពស់បំផុតនៃជំងឺរាតត្បាត។ 

រដ្ឋ New South Wales, Victoria និងរដ្ឋ Queensland បានរាយការណ៍ពីករណីថ្មីសរុបចំនួន ៩.១០៧ ករណី កាលពីថ្ងៃច័ន្ទ ដោយធ្វើឱ្យប្រទេសនេះស្ថិតនៅលើផ្លូវឆ្ពោះទៅរកកម្រិតខ្ពស់បំផុតនៃការឆ្លងថ្មី។ រដ្ឋ និងដែនដីចំនួន ៥ផ្សេងទៀត មិនទាន់រាយការណ៍អំពីចំនួនករណីប្រចាំថ្ងៃនៅឡើយទេ។

រហូតមកដល់ពេលនេះ អាជ្ញាធរអូស្ត្រាលីបានទប់ទល់នឹងការវិលត្រឡប់ទៅកាន់ការចាក់សោរឡើងវិញ នៅចំពោះមុខការកើនឡើងនៃចំនួនករណីឆ្លង ប៉ុន្តែបានដាក់ការរឹតបន្តឹងមួយចំនួនឡើងវិញ។ នៅថ្ងៃច័ន្ទ រដ្ឋ New South Wales ជាថ្មីម្តងទៀត បានធ្វើឱ្យមានកាតព្វកិច្ចលើការត្រួតពិនិត្យកន្លែងសាធារណៈដោយប្រើលេខកូដ QR ខណៈពេលដែលរដ្ឋជាច្រើនបាននាំយកមកវិញនូវការពាក់ម៉ាស់ជាកាតព្វកិច្ចនៅខាងក្នុងកន្លែងសាធារណៈ (indoor public place)។ NR

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ