វែលលីងតុន៖ មនុស្សរាប់ពាន់នាក់បានដើរដង្ហែរក្បួនក្នុងរដ្ឋធានី Wellington របស់ប្រទេសនូវែលសេឡង់ កាលពីថ្ងៃព្រហស្បតិ៍ ដើម្បីតវ៉ាប្រឆាំងនឹងការចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ជាកាតព្វកិច្ច និងការបិទប្រទេស ខណៈដែលប្រទេសនេះបានឈានដល់កម្រិត ៩០% នៃការចាក់វ៉ាក់សាំងពេញលេញ។

ការបិទប្រទេសដ៏តឹងរ៉ឹង និងការជំរុញការចាក់វ៉ាក់សាំងរបស់ប្រទេសនូវែលសេឡង់ បានជួយរក្សាការឆ្លងវីរុសកូរូណា និងការស្លាប់ដែលពាក់ព័ន្ធ អោយមានកម្រិតទាប ប៉ុន្តែវាក៏បានទាក់ទាញការរិះគន់ ពីការអំពាវនាវមួយចំនួនឱ្យមានសេរីភាពកាន់តែច្រើន និងការបញ្ចប់តម្រូវការវ៉ាក់សាំងជាកាតព្វកិច្ច។

ជាក់ស្តែង រដ្ឋាភិបាលបានកំណត់ការចាក់ថ្នាំបង្ការដល់គ្រូបង្រៀន កម្មករក្នុងវិស័យសុខាភិបាល និងពិការភាព ប៉ូលិស និងវិស័យសេវាសាធារណៈផ្សេងទៀត។

យ៉ាងណាម៉ិញ ក្រុមបាតុករដែលភាគច្រើនមិនពាក់ម៉ាស់ បានដើរដង្ហែរឆ្លងកាត់សង្កាត់ពាណិជ្ជកម្មកណ្តាលនៃទីក្រុង Wellington ហើយបានប្រមូលផ្តុំគ្នានៅមុខអគារសភា ដែលត្រូវបានគេស្គាល់ថាជា Beehive។ សន្តិសុខត្រូវបានពង្រឹងនៅ Beehive ដោយច្រកចូលត្រូវបានបិទ ហើយប៉ូលិសរាប់សិបនាក់ត្រូវបានដាក់ពង្រាយ។

អ្នកខ្លះនៅក្នុងបាតុកម្មដោយសន្តិវិធីបានកាន់បដាជាមួយនឹងសារដូចជា "សេរីភាពលើសការភ័យខ្លាច" "ការបិទទ្វារបំផ្លាញជីវិត" និង "Kiwis មិនមែនជាកណ្តុរមន្ទីរពិសោធន៍"។ អ្នកផ្សេងទៀត មានផ្លាកសញ្ញាជាមួយនឹងពាក្យស្លោក "ធ្វើអោយអាមេរិកល្អប្រសើរម្តងទៀត" ដែលជាសាររបស់អតីតប្រធានាធិបតីអាមេរិក លោក ដូណាល ត្រាំ។

ក្រោមសម្ពាធកាន់តែខ្លាំង នាយករដ្ឋមន្ត្រី Jacinda Ardern បានបន្ធូរបន្ថយការរឹតបន្តឹងភាគច្រើននៅមុនថ្ងៃសម្រាកបុណ្យណូអែល ដោយបោះបង់ចោលនូវយុទ្ធសាស្រ្តយូរអង្វែងរបស់លោកស្រីក្នុងការលុបបំបាត់មេរោគឆ្លងសម្រាប់ប្រព័ន្ធ "ភ្លើងចរាចរណ៍" ថ្មី នៃការរស់នៅជាមួយមេរោគ តាមរយៈការចាក់វ៉ាក់សាំងកម្រិតខ្ពស់។ 

គួររំលឹកថា រដ្ឋាភិបាលបាននិយាយថា ៩០% នៃចំនួនប្រជាជនដែលមានសិទ្ធិទទួលបាននៅនូវែលសេឡង់ ឬប្រហែល ៣,៨ លាននាក់ បានចាក់វ៉ាក់សាំងពេញលេញ។ NR

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ