ហាណូយ៖ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានរាយការណ៍ថា ក្រសួងពាណិជ្ជកម្មវៀតណាម បានស្នើឱ្យអាជ្ញាធរខេត្តក្វាងស៊ី ប្រទេសចិន ចាត់វិធានការជាបន្ទាន់ ដើម្បីបន្ធូរបន្ថយការកកស្ទះនៅច្រកព្រំដែន បន្ទាប់ពីប្រទេសចិនបានបង្កើនការគ្រប់គ្រងព្រំដែនរបស់ខ្លួនជាមួយប្រទេសជិតខាង ដើម្បីអនុវត្តតាមគោលការណ៍ករណីនៃវីរុសកូវីដ១៩ ។

រូបភាព និងវីដេអូពីទីភ្នាក់ងារសារព័ត៌មានរដ្ឋវៀតណាម (ហៅកាត់ VNA) បានបង្ហាញថា ឡានដឹកទំនិញរាប់ពាន់គ្រឿងត្រូវបានរក្សានៅព្រំដែន បន្ទាប់ពីមានរបាយការណ៍ថា ករណីនាំចូលនៃជំងឺកូវីដ ១៩ ត្រូវបានរកឃើញនៅក្នុងខេត្តក្វាងស៊ី។

VNA បានរាយការណ៍ដោយដកស្រង់សេចក្តីថ្លែងការណ៍របស់ក្រសួងពាណិជ្ជកម្មថា "វិធានការការពារប្រឆាំងនឹងមេរោគដែលខេត្តក្វាងស៊ីកំពុងអនុវត្តក្រោមគោលនយោបាយ 'សូន្យករណីកូវីដ' រួមទាំងការបិទច្រកព្រំដែន ឬការបញ្ឈប់ការនាំចូលផ្លែឈើគឺ លើសពីភាពចាំបាច់" ។ "ការរំខាននេះបានបណ្តាលឱ្យមានផលប៉ះពាល់អវិជ្ជមានលើពាណិជ្ជកម្មទ្វេភាគី និងការខាតបង់យ៉ាងខ្លាំងដល់អាជីវកម្ម និងប្រជាជនទាំងសងខាង"។

យ៉ាងណាម៉ិញ មន្ត្រីពាណិជ្ជកម្មក្វាងស៊ី ជាការឆ្លើយតប បាននិយាយថា ពួកគេនឹងបង្កើនរយៈពេលនៃការត្រួតពិនិន្យរបស់គយ និងបញ្ជូនតាមសំណើផ្សេងទៀតទៅកាន់អាជ្ញាធរជាន់ខ្ពស់ នេះបើយោងតាមរបាយការណ៍។

គួររំលឹកថា ប្រទេសចិនគឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់វៀតណាម និងជាទីផ្សារដ៏ធំបំផុតសម្រាប់ផ្លែឈើ និងបន្លែរបស់ខ្លួន។ ទិន្នន័យផ្លូវការបានបង្ហាញថា ចំណូលពាណិជ្ជកម្មនៃផលិតផលកសិកម្មរវាងប្រទេសទាំងពីរក្នុងរយៈពេល ១១ខែ ដំបូងនៃឆ្នាំ ២០២១ បានកើនឡើង ១៩,៥% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុនដល់ ទៅ ១១,៣ ពាន់លានដុល្លារ។ NR

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ