សៀងហៃ៖ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យថា របាយការណ៍ស៊ើបការណ៍សម្ងាត់របស់សហរដ្ឋអាមេរិកដែលទម្ងាយអោយដឹង និយាយថា “វាអាចជឿទុកចិត្តបានដែលថាជំងឺរាតត្បាតកូវីដ ១៩ មានប្រភពចេញពីមន្ទីរពិសោធន៍” គឺមិនមានលក្ខណៈវិទ្យាសាស្រ្តនិងគ្មានភាពជឿជាក់បាន។

ការសង្ខេបព័ត៌មានសម្ងាត់របស់សហរដ្ឋអាមេរិកដែលបានធ្វើបច្ចុប្បន្នភាពដែលបានចេញផ្សាយកាលពីថ្ងៃសៅរ៍បានអោយដឹងថា ប្រភពដើមនិងការលេចធ្លាយចេញពីមន្ទីរពិសោធន៍គឺជាសម្មតិកម្មដែលអាចជឿជាក់បាន ដើម្បីពន្យល់ពីរបៀបដែលថា SARS-CoV-2 ដែលជាមេរោគត្រូវបានទទួលស្គាល់ថាជាជំងឺកូវីដ ១៩ បានឆ្លងដំបូងដល់មនុស្ស ប៉ុន្តែការពិតប្រហែលជាមិនអាចនឹងដឹងបាននោះទេ។

នៅក្នុងការឆ្លើយតបកាលពីថ្ងៃអាទិត្យ នៅលើគេហទំព័ររបស់ក្រសួងការបរទេសចិន លោក Wang Wenbin បានតបតថា "ការកុហកម្តងហើយម្តងទៀតមួយពាន់ដងនៅតែជាការកុហក" ដោយបន្ថែមថា សេវាស៊ើបការណ៍សម្ងាត់របស់សហរដ្ឋអាមេរិក "មានកេរ្តិ៍ឈ្មោះសម្រាប់ជាការក្លែងបន្លំ និងការបោកប្រាស់" ។

លោកបាននិយាយទៀតថា "ការតាមដានប្រភពដើមនៃវីរុសកូរូណាប្រភេទថ្មី គឺជាបញ្ហាធ្ងន់ធ្ងរ និងស្មុគស្មាញ ដែលគួរនិងអាចស្រាវជ្រាវបានតាមរយៈកិច្ចសហប្រតិបត្តិការរបស់អ្នកវិទ្យាសាស្ត្រពិភពលោកតែប៉ុណ្ណោះ"។

យ៉ាងណាម៉ិញ ការសិក្សារួមគ្នាដោយប្រទេសចិននិងអង្គការសុខភាពពិភពលោក បានបោះពុម្ពផ្សាយក្នុងឆ្នាំនេះទាំងអស់ ប៉ុន្តែបានច្រានចោលទ្រឹស្តីដែលថា ជំងឺកូវីដ ១៩ មានប្រភពចេញពីមន្ទីរពិសោធន៍ ដោយនិយាយថា សម្មតិកម្មដែលទំនងបំផុតគឺ ថាវាបានឆ្លងមនុស្សដោយធម្មជាតិ ប្រហែលជាតាមរយៈពាណិជ្ជកម្មលើសត្វព្រៃ។

គួររំលឹកថា អង្គការសុខភាពពិភពលោកកាលពីខែមុនបានបង្កើតក្រុមប្រឹក្សាវិទ្យាសាស្ត្រថ្មីស្តីពីប្រភពដើមនៃជំងឺរាតត្បាត (SAGO) ហើយបានអំពាវនាវឱ្យប្រទេសចិនផ្គត់ផ្គង់ទិន្នន័យច្បាប់ដើម ដើម្បីជួយដល់ការស៊ើបអង្កេតថ្មី។ ផ្ទុយមកវិញ ប្រទេសចិនបានបដិសេធ ដោយលើកឡើងពីច្បាប់ឯកជនភាពរបស់អ្នកជំងឺ។ NR

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ