ប៊ែន៖ ទៀនជាង ១១.០០០ ដើម ដែលមួយដើមៗសម្រាប់ជនរងគ្រោះជនជាតិស្វីសម្នាក់ៗដែលបានស្លាប់ដោយសារជំងឺឆ្លងរាតត្បាត - បំភ្លឺភាពងងឹតនៅខែធ្នូ នៅខាងក្រៅសភាស្វីស នៃទីក្រុង Bern កាលពីថ្ងៃអង្គារ។

អ្នកស្ម័គ្រចិត្តប្រហែល ៤០ នាក់ បានជួយបំភ្លឺទៀនដែលរៀបចំតាមធរណីមាត្រនៅលើផ្ទៃការ៉េ នៃមជ្ឈមណ្ឌលនយោបាយរបស់ប្រទេសស្វីស។ យ៉ាងណាម៉ិញ ក្រុមនេះក៏បានរៀបចំព្រឹត្តិការណ៍ស្រដៀងគ្នាកាលពីឆ្នាំមុន។

ប្រទេសស្វីសបានឃើញការកើនឡើងយ៉ាងខ្លាំងនៃករណីជំងឺកូវីដ ១៩ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ។ គេបានរឹតបន្តឹងវិធានការកាលពីសប្តាហ៍មុន ប៉ុន្តែវាមានភាពតឹងរ៉ឹងនៅតិចជាងប្រទេសជិតខាង ដូចជាអាល្លឺម៉ង់ ឬអូទ្រីស។

គួររំលឹកថា អាជ្ញាធរសុខាភិបាលស្វីស បាននិយាយកាលពីថ្ងៃអង្គារថា មនុស្ស ១១.២៨៨ នាក់ បានស្លាប់ ដោយបញ្ជាក់ពីមូលហេតុដោយសារតែជំងឺកូវីដ ១៩ ចាប់តាំងពីការចាប់ផ្តើមនៃជំងឺរាតត្បាតមក។ NR

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ