បាងកក៖ មន្ត្រីសុខាភិបាលជាន់ខ្ពស់មួយរូបរបស់ប្រទេសថៃ បាននិយាយថា ប្រទេសថៃកាលពីថ្ងៃព្រហស្បតិ៍បានបង្កើនកម្រិតប្រកាសអាសន្នលើជំងឺកូវីដ ១៩ របស់ខ្លួន បន្ទាប់ពីការកើនឡើងនៃការឆ្លងដែលត្រូវបណ្តាលមកពីការរីករាលដាលនៃវ៉ារ្យ៉ង់ Omicron ។
ការផ្លាស់ប្តូរពីកម្រិតទី ៣ ឡើងដល់កម្រិតទី ៤ កំណត់សម្រាប់វិធានការដែលអាចកើតមាន និងដែលអាចអនុវត្តតាម ដូចជា ការបិទតំបន់ដែលមានហានិភ័យខ្ពស់ ការដាក់កម្រិតលើការធ្វើដំណើរក្នុងស្រុក ឬការជួបជុំជាសាធារណៈជាដើម។
លោក Kiattiphum Wongrajit លេខាធិការអចិន្ត្រៃយ៍នៃក្រសួងសុខាភិបាលបាននិយាយថា "ប្រទេសថៃបានចូលទៅក្នុងរលកថ្មីនៃការឆ្លងដែលករណីថ្មីនឹងកើនឡើងយ៉ាងឆាប់រហ័ស" ។ "កម្រិតទី ៤ មានន័យថា យើងអាចបិទកន្លែងដែលមានហានិភ័យខ្ពស់ ហើយប្រកាសវិធានការបន្ថែមទៀត។"
ជាក់ស្តែងការផ្លាស់ប្តូរនេះកើតឡើងចំពេលមានការកើនឡើងយ៉ាងខ្លាំងនៃការឆ្លងប្រចាំថ្ងៃចាប់តាំងពីដើមឆ្នាំ។
ប្រទេសថៃបានរាយការណ៍ពីករណីឆ្លងថ្មីចំនួន ៥.៧៧៥ ករណី កាលពីថ្ងៃព្រហស្បតិ៍ ដែលជាការកើនឡើង ៤៨% នៅថ្ងៃមុន និងជិត ២ ដងនៃចំនួននៅថ្ងៃទី ១ ខែមករា។
គួរបញ្ជាក់ថា ប្រទេសអាស៊ីអាគ្នេយ៍មួយនេះបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ បានប្រហែល ៦៩,១% នៃប្រជាជនប្រមាណ ៧២ លាននាក់ ដែលរស់នៅក្នុងប្រទេសនេះ ដោយការចាក់ ២ដង ប៉ុន្តែដោយឡែកមានតែ ១០,៩% ប៉ុណ្ណោះដែលបានទទួលដូសជំរុញ។ NR