ម៉ានីល៖ ទីភ្នាក់ងារគ្រោះមហន្តរាយរបស់ប្រទេសហ្វីលីពីន បាននិយាយកាលពីថ្ងៃចន្ទថា ប្រទេសខ្លួន បានកត់ត្រាលើការស្លាប់របស់មនុស្សចំនួន ៨០ នាក់ ដោយសារទឹកជំនន់ និងការរអិលបាក់ដី ដែលបណ្តាលមកពីភ្លៀងបន្ទាប់ពីព្យុះត្រូពិចឈ្មោះ Nalgae បានវាយប្រហារទូទាំងប្រទេស កាលពីចុងសប្តាហ៍ ហើយមនុស្ស ៣១ នាក់ បានរាយការណ៍ថា បានបាត់ខ្លួនផងដែរ។
ទីភ្នាក់ងារនេះបាននិយាយនៅក្នុងព្រឹត្តិបត្រមួយថា ពាក់កណ្តាលនៃការស្លាប់ត្រូវបានកត់ត្រានៅក្នុងតំបន់ស្វយ័តភាគខាងត្បូងនៃ Bangsamoro ដែលជាកន្លែងដែលមានមនុស្ស ១០ នាក់ ត្រូវបានរាយការណ៍ថាបានបាត់ខ្លួន។
ការរាយការណ៍នោះក៏បានអោយដឹងដែរថា មានមនុស្ស ៤៨ នាក់ បានរងរបួស។ ការខូចខាតហេដ្ឋារចនាសម្ព័ន្ធដោយសារភ្លៀងធ្លាក់ខ្លាំង និងខ្យល់បក់ខ្លាំងត្រូវបានប៉ាន់ប្រមាណជាដំបូងថា មានតម្លៃខូចខាតចំនួន ៣៨៤ លានប៉េសូ (៦,៦២ លានដុល្លារ)។
យ៉ាងណាម៉ិញ ប្រធានាធិបតី លោក Ferdinand Marcos Jr ត្រូវបានគេគ្រោងនៅថ្ងៃចន្ទនេះ ដើម្បីធ្វើការត្រួតពិនិត្យពីលើអាកាសនៃភូមិលិចទឹកក្នុងខេត្ត Cavite ជិតរដ្ឋធានីម៉ានីល បានសម្តែងការភ្ញាក់ផ្អើលចំពោះចំនួនអ្នកស្លាប់ ជាពិសេសនៅក្នុងខេត្ត Maguindanao ក្នុងតំបន់ Bangsamoro ។
គួរជម្រាបថា ព្យុះ Nalgae ដែលបានបោកបក់ខ្លាំងដល់ទៅ ៥ ដង គឺជាព្យុះស៊ីក្លូនដែលបានធ្វើអោយមានមនុស្សស្លាប់ច្រើនជាងគេទី២ នៅឆ្នាំនេះ ដែលបានបោកបក់លើប្រទេសហ្វីលីពីន។ ជាមួយគ្នានេះ ប្រទេសនេះក៏មានព្យុះត្រូពិចជាមធ្យមចំនួន ២០ ដងក្នុងមួយឆ្នាំ។ ជាងនេះទៀតសោដ ការិយាល័យអាកាសធាតុបានព្យាករណ៍ថា ព្យុះ Nalgae នឹងបក់ផុតចេញពីប្រទេសហ្វីលីពីននៅពេលក្រោយនៅថ្ងៃចន្ទ។ NR
អត្ថបទទាក់ទង
-
ព្យុះកំណាចស៊ីក្លូនផ្តាច់ជីវិត មនុស្ស២៧នាក់