ម៉ានីល៖ ការរញ្ជួយដីកម្រិត ៦.៧ រ៉ិចទ័របានវាយប្រហារភាគខាងត្បូងនៃរដ្ឋធានីហ្វីលីពីននៅព្រឹកថ្ងៃសៅរ៍នេះ។ ចំណុចកណ្តាលនៃការរញ្ជួយ គឺនៅចម្ងាយ ១៦ គីឡូម៉ែត្រ ភាគនិរតីនៃខេត្ត Batangas ។
ទីភ្នាក់ងារនេះបាននិយាយថា ការរញ្ជួយត្រូវបានគេប៉ាន់ស្មានថា ជាការរញ្ជួយដីដែលមានជម្រៅ ១១៦ គីឡូម៉ែត្រ (៧២.០៨ ម៉ាយល៍)។ អ្នកស្រុកខ្លះនៅតំបន់រដ្ឋធានីបានភ្ញាក់ពីការរញ្ជួយដែលមានរយៈពេលជិតមួយនាទីនេះ។
លោក Renato Solidum ប្រធានទីភ្នាក់ងារ Seismology បានប្រាប់ស្ថានីយ៍វិទ្យុ DZRH ថា “ការរញ្ជួយដីនេះជ្រៅណាស់ ដូច្នេះមិនមានរលកយក្សស៊ូណាមិទេ” ។ នៅទីក្រុងម៉ានីលឡា ស្ថិតក្នុងកំរិតរញ្ជួយ ៤.០ ឬ ៥.០ គឺខ្លាំង ប៉ុន្តែមិនទាន់អាចមានការបំផ្លិចបំផ្លាញនៅឡើយទេ។
គួររំលឹកថា ប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍មួយនេះ ស្ថិតនៅក្នុងភូមិសាស្ត្រប៉ាស៊ីហ្វិកដែលមានសកម្មភាពភូមិសាស្ត្រ និងមានការរញ្ជួយដីជាញឹកញាប់។ NR