អាមេរិក៖ អាជ្ញាធរបាននិយាយកាលពីថ្ងៃអាទិត្យថា ខ្យល់បក់ខ្លាំងនិងអាកាសធាតុក្តៅស្ងួតកំពុងបង្កើនទំហំភ្លើងឆេះព្រៃរាប់សិបកន្លែង ដែលកំពុងឆេះរាលដាលយ៉ាងខ្លាំងនៅរដ្ឋ Oregon រដ្ឋ California និងនៅរដ្ឋខាងលិចផ្សេងទៀត។
ភ្លើងឆេះ Bootleg នៅរដ្ឋ Oregon ដែលជាភ្លើងឆេះព្រៃដ៏ធំបំផុតនៅសហរដ្ឋអាមេរិកកំពុងរំកិលខ្លួនទៅភាគខាងជើង និងខាងកើត។ វាមានទំហំរហូតដល់ជិត ៤៦៨ ម៉ាយ៍ការ៉េ (១,២១២ គីឡូម៉ែត្រការ៉េ) ដែលជាតំបន់ធំជាងទីក្រុងហុងកុងទៅទៀត។
នៅពេលនេះ មិនទាន់មានភាពធូរស្បើយនៅឡើយទេ។ សេវាកម្មអាកាសធាតុជាតិបាននិយាយនៅលើបណ្តាញសង្គមធ្វីតធឺថា ប៉ុន្មានថ្ងៃខាងមុខទៀត នៅភាគខាងលិចសហរដ្ឋអាមេរិកនឹងឃើញ “អាកាសធាតុក្តៅកើនឡើងខ្ពស់ បណ្តាលមកពីភ្លើងឆេះ និងមានការរីករាលដាលនៃអាកាសធាតុស្ងួត ព្យុះផ្គររន្ទះ ជាដើម” ។
ជាមួយគ្នានេះដែរ អណ្តាតភ្លើងដែលបានចាប់ផ្តើមនៅភាគខាងជើងនៃរដ្ឋកាលីហ្វ័រញ៉ា នៅតែមានចំនួន ២២% ដដែលដូចកាលពីថ្ងៃមុនដែរ។ បុគ្គលិកពន្លត់អគ្គិភ័យជាង ២,០០០ នាក់ បានកំពុងធ្វើការនៅតាមបណ្តោយភ្លើងដើម្បីកុំអោយឆេះឆាប់រហ័ស។
នាយកដ្ឋានព្រៃឈើអូរីហ្គូន (ហៅកាត់ ODF) បាននិយាយថា ភ្លើងឆេះនោះកំពុងគំរាមកំហែងផ្ទះជាង ៣,១០០ ខ្នង ហើយថាវាបានបំផ្លាញផ្ទះអស់ ៦៧ ខ្នងហើយ។ យ៉ាងណាម៉ិញ អាជ្ញាធរកំពុងស៊ើបអង្កេតរកមូលហេតុនៃអគ្គិភ័យនេះ។ NR