អន្តរជាតិ៖ យោធាអ៊ីស្រាអែល បាននិយាយថា ប្រទេសអ៊ីស្រាអែលបានធ្វើការវាយប្រហារតាមអាកាសនៅតំបន់ហ្គាហ្សាស្ទ្រីប កាលពីថ្ងៃអាទិត្យ ដើម្បីជាការឆ្លើយតបទៅនឹងការបាញ់រ៉ុក្កែតរបស់ប៉ាឡេស្ទីនចូលទឹកដីរបស់ខ្លួន។

ភាពតានតឹងរវាងអ៊ីស្រាអែលនិងប៉ាឡេស្ទីន បានកើនឡើងក្នុងរយៈពេលមួយសប្តាហ៍ចុងក្រោយនេះ បន្ទាប់ពីក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន ៦ នាក់ បានរត់គេចពីពន្ធនាគារសន្តិសុខអ៊ីស្រាអែល កាលពីថ្ងៃច័ន្ទ។ មកទល់ពេលនេះ កងកម្លាំងអ៊ីស្រាអែលចាប់បានអ្នកទោស ៤ នាក់ វិញ។

ដោយគូសបញ្ជាក់ពីការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល ក្រុមសកម្មប្រយុទ្ធហ្គាហ្សា បានបាញ់រ៉ុក្កែតចូលអ៊ីស្រាអែលកាលពីថ្ងៃសុក្រ នៅពេលដែលអ្នកទោស ២នាក់ ត្រូវបានចាប់ខ្លួន ហើយបន្ទាប់មកម្តងទៀតនៅថ្ងៃសៅរ៍ បន្ទាប់ពីអ្នកទោស ២នាក់ទៀត ដែលរត់គេចខ្លួនត្រូវចាប់បាន។ យោធាអ៊ីស្រាអែលបាននិយាយថា ខ្លួនបានវាយប្រហារគោលដៅដែលជាកម្មសិទ្ធិរបស់ក្រុមហាម៉ាស ដែលជាក្រុមប្រដាប់អាវុធអ៊ីស្លាមដែលគ្រប់គ្រងតំបន់ហ្គាហ្សា។ យ៉ាងណាម៉ិញ មិនមានសេចក្តីរាយការណ៍អំពីការស្លាប់និងរបួសឡើយ។

គួររំលឹកថា បទឈប់បាញ់ដ៏ផុយស្រួយរវាងអ៊ីស្រាអែលនិងក្រុមហាម៉ាស បានបញ្ចប់ការប្រយុទ្ធគ្នាយ៉ាងសាហាវរយៈពេល ១១ ថ្ងៃ នៅក្នុងខែឧសភា ដែលយ៉ាងហោចណាស់ជនជាតិប៉ាឡេស្ទីន ២៥០ នាក់ និងជនជាតិអ៊ីស្រាអែល ១៣ នាក់ ត្រូវបានសម្លាប់។ NR

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ